ភ្នំពេញ ៖ ក្រសួងធនធានទឹក បានប្រកាសជួនដំណឹងឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិដែលបង្កឥ្យមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីពេលនេះ រហូតដល់ចុងសប្តាហ៍ក្រោយ។
ក្នុងសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពអាកាសធាតុ ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែមេសានេះ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលនៃ Global Warming បានធ្វើឲ្យស្ថានភាពអាកាសធាតុ ប្រែប្រួលឆាប់រហ័ស បង្កជាបាតុភូត្តផ្គរ រន្ទះ និងខ្សល់កន្រ្ដាក់ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ទៅតាមទីកន្លែង និងពេលវេលាដូចខាងក្រោម ៖
១. ថ្ងៃទី២៩ ខែមេសា
• បណ្ដាខេត្តភាគពាយ័ព្យ ដូចជាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប និងបាត់ដំបង នឹងអាចមានភ្លៀងកក់ខែ ពីតិចទៅមធ្យម នៅស្រុក-ក្រុងមួយចំនួន។
• នៅបណ្ដាខេត្តដទៃទៀត អាចមានភ្លៀងកក់ខែតិចតួច។
២. ចាប៉ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា
• ខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ កំពត ព្រះសីហនុ កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែពីតិចទៅបង្គួរ។
បន្ទាប់ពីនោះ ដល់ថ្ងៃទី៥ ខែឧសភា បណ្ដាខេត្តមួយចំនួនអាចមានភ្លៀងកក់ខែ ក្នុងកម្រិតពីខ្សោយ ទៅមធ្យម។
• សីតុណ្ហភាពអតិបរមា ជាទូទៅ មានពី ៣៥ ទៅ ៣៧អង្សារសេ។ បន្តពីនោះ សីតុណ្ហភាពបន្តកើនឡើង ដោយសីតុណ្ហភាពអតិបរមា អាមានពី ៣៧ ទៅ ៤១ អង្សារសេ៕