ខេត្តព្រៃវែង ៖ កុដិព្រះសង្ឃមួយខ្នងមានទំហំ8ម៉ែត្រគុណហ្នឹង៩ម៉ែត្រ ឈើលើ ថ្មក្រោម ប្រក់ក្បឿងត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្តនិងពុទ្ធបរិស័ទចំណុះជើងវត្ត សមត្ថកិច្ចមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍គ្រោះអគ្គីភ័យនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង2និង40នាទីរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅវត្តឫស្សីជុកខាងត្បូង ស្ថិតក្នុងភូមិឫស្សីជុក ឃំុរកា ស្រុកពារាំង ខេត្តព្រៃវែង។ ផយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានអោយដឹងថា បន្ទាប់ពីទទួលបានព៌តមាននូវករណីគ្រោះអគ្គីភ័យឆេះកុដិក្នុងវត្តនេះភ្លាមកម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍សហការជាមួយប្រជាពុទ្ធបរិស័ទចំណុះជើងវត្តបាញ់ទឹកអស់3ឡាន។ប៉ុន្តែដោយសារអាកាសធាតុក្តៅពេក ទើបធ្វើអោយអណ្តាតភ្លើងឆាបឆេះអស់ឈើខាងលើទាំងស្រុង នៅសល់តែថ្មខាងក្រោម ព្រមទាំងខូចខាតសម្ភារៈ(គរុភ័ណ្ឌ)មួយចំនួនបើគិតជាទឹកប្រាក់ប្រមាណជា 30.000.000៛(សាមសិបលានរៀល)។រ
បាយការណ៍បញ្ជាក់បន្ថែមថា ទោះយ៉ាងណាករណីនេះមិនមានមនុស្សគ្រោះថ្នាក់ឫមិនមានឆេះរាលដាលដល់កន្លែងដទៃទៀតឡើយ ហើយមូលហេតុនៃការឆេះនេះបើតាមការស្រាវជ្រាវពិនិត្យឃើញថាបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕