មន្ត្រីជំនាញ ៖ ផ្សោតញីមួយក្បាលដែលស្លាប់ អាចមកពីវាចាស់ហើយឈឺ
ខេត្តក្រចេះ ៖ សត្វផ្សោតញីមួយក្បាលទម្ងន់ប្រមាណជិត២០០គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតទឹកទន្លេមេគង្គ ស្ថិតនៅជិតផែក្រចេះ ក្រុងក្រចេះ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ នេះ ។
តាមប្រភពគេមន្ត្រីជំនាញបានឲ្យដឹងថា សត្វផ្សោតមួយក្បាលនេះ មានប្រវែង ២២៣សង់ទីម៉ែត្ ហើយមានទំងន់រហូតដល់ទៅ១៩១ គីឡូក្រាម តាមកាសំគាល់របស់មន្ត្រីជំនាញថា សត្វផ្សោតមួយក្បាលនេះវារស់នៅក្នុងអន្លង់កាំពី ID ២៥ ។
ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងអំពីមូលហេតុសត្វផ្សោតស្លាប់នេះ នៅឡើយទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្តែងនៅលើដងខ្លួននៃសត្វផ្សោតនេះ មិនមានស្លាកស្នាមអ្វីទេ ដោយសង្ស័យអាចមកពីផ្សោតចាស់អាយុច្រើនឆ្នាំ ព្រោះមានទម្ងន់វាកើនដល់ ១៩១គីឡូក្រាមទៅហើយ ចំណែកធ្មេញផ្សោតក៍សឹករិចរឹលស្ទើរអស់ដែរ៕