ភ្នំពេញ ៖ មន្រ្តីសមត្ថកិច្ច បានអះអាងថា មេខ្លោងក្រុមជនជាតិចិន ដែលបង្ហោះវីដេអូ គំរាមដល់សន្តិសុខខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា អាជ្ញាធរចិន ពិតជាបានចាប់ខ្លួនមេខ្លោងនោះរួមហើយ ៗ ថែមទាំងបានទទួលចម្លើយសារភាពទៀតផង។
ប្រភពដដែលបន្តថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណង ឬជាចេតនាអាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េចបានជាវីដេអូនេះ ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នាបែបនេះទៅវិញ។ “ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។
ប្រតិបត្តិការបង្រ្កាបនេះ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា ជនជាតិចិនមួយក្រុម ដែលបានបង្ហោះវីដេអូ ស្រែកគំរាមថា ពួកគេមកពីខេត្តឆុងឆីង ចង់បង្កអសន្ដិសុខ នៅខេត្តព្រះសីហនុ ។ មួយឡើងការគំរាមរបស់ជនជាតិចិន តាមរយៈវីដេអូនេះ កម្លាំងនគរបាលខេត្តព្រះសីហនុ សហការជាមួយ នាយកដ្ឋានជំនាញដែលពាក់ព័ន្ធ កំពុងបើកប្រតិបត្តិការ ដើម្បីតាមស្វែងរកចាប់ខ្លួនពួកគេទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះថាកម្ពុជា មិនអាចឲ្យមានជនណា ឬក្រុមណាមួយ មកគំរាមកំហែងលើដីរបស់ខ្លួនឡើយ ៕