កងទ័ពអ៊ីរ៉ាក់នឹងចាត់ឲ្យឧទ្ធម្ភាចក្រវាយលុក Mi-28Nទើបនាំចូលពីរុស្ស៊ី ប្រតិបត្តិការវាយ ប្រហារលើពួកឧទ្ទាមនៃរដ្ឋអ៊ិស្លាម។ឧទ្ទម្ភាចក្រវាយ លុក Mi-28N ដែលមានរហស្សនាមថា “ព្រានប្រមាញ់រាត្រី” ត្រូវបានបំពាក់ប្រព័ន្ធអាវុធដ៏ខ្លាំងក្លា ហើយវានឹងក្លាយជាឧបករណ៍ដ៏ស័ក្ខិសិទ្ធិ សម្រាប់ធ្វើឲ្យរដ្ឋអ៊ិស្លាមជ្រុលនិយម IS ចុះញ៉ម ។
Mi-28N ត្រូវបានអភិវឌ្ឍពីឧទ្ធម្ភាគចក្រវាយលុក Mi-28A ដែលមុននេះ ពុំត្រូវបានឲ្យតម្លៃខ្ពស់ ក្នុងការប្រកួតនឹង Ka-50 ។ ប៉ុន្តែ ក្រោយការអភិវឌ្ឍន៍បន្ថែម វាត្រូវបាន NATO ផ្តល់រហ្សនាមថាជា “ព្រានប្រមាញ់រាត្រី” ។វាត្រូវបានរៀបចំឡើងវិញ សម្រាប់អនុវត្តភារកិច្ចផ្គត់ផ្គង់សព្វាវុធ រារាំង និងប្រឆាំងរថពាសដែក ។ វាគឺជាឧទ្ធម្ភាគច្រកសម្រាប់តែការវាយប្រហារដោយពុំធ្វើការដឹកជញ្ជូនទ័ពទេ ។
ព្រានប្រមាញ់រាត្រីនេះ ត្រូវបានបំពាក់បន្ថែមរ៉ាដាមួយដើម្បីស្វែងរកគោលដៅប្រភេទ Kinzhal V និង Arbalet ។ នោះគឺជារ៉ាដាប្រភេទអេឡិចត្រូនិក ជួយរកឃើញគោលដៅទាំងថ្ងៃទាំងយប់ ។
Mi-28N មានប្រព័ន្ធ Sensor ទំនើប មានរ៉ាដាកំណត់គោលដៅសម្រាប់កាំជ្រួចប្រឆាំងរថក្រោះ ។ ព័ត៌មានត្រូវបានបញ្ជូនមកមួកពាក់លើក្បាលរបស់អ្នកបើកបរ ។អាវុធបំពាក់លើនោះ ពិតជាខ្លាំងក្លាណាស់ដូចជា កាំជ្រួចប្រឆាំងរថក្រោះ 9M120 Ataka ១៦ គ្រាប់ មានក្បាលគ្រាប់ ២ ថ្នាក់ ទម្លុះបានដែកកម្រាស់ ៩៥០ មីលីម៉ែត្រ ហើយនឹងរ៉ូកែត S-13 ឬ S-8 ព្រមទាំងកាំភ្លើងស្វ័យប្រវត្តិ 2A.42 ៣០ មីលីម៉ែត្រ បាញ់ចេញ ៥៥០ គ្រាប់ ក្នុង១នាទី ក្នុងរយៈចម្ងាយ ១៥០០ ម៉ែត្រ សម្រាប់គោលដៅសេរី និង ២៥០០ ម៉ែត្រ សម្រាប់គោលដៅពីអាកាស ៕តាម ksn