ភ្នំពេញ៖ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ មិថុនា បានចេញលិខិតមួយច្បាប់ជម្រាបជូនលោក Brad Adams នាយកអង្គការ Human Right Watch ប្រចាំតំបន់អាស៊ីទាក់ទងទៅនឹងអត្ថបទរបស់អង្គការ Human Right Watch ក្រោមចំណងជើងថា “Cambodia: Chea Sim Death Shows Failings of Khmer Rouge Court” “មរណភាពរបស់លោក ជា ស៊ីម គឺជាបរាជ័យដ៏ធំរបស់សាលាក្តីខ្មែរក្រហម” ចុះផ្សាយថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០១៥ នៅលើគេហទំព័រ Human Right Watch ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចាត់ទុកថាអត្ថបទដែលចុះផ្សាយក្នុងគេហទំព័រ Human Rights Watch ដោយលើកឡើងពីមរណភាពរបស់សម្តេច ជា ស៊ីម ក្នុងចេតនាមួលបង្កាច់ និងបង្កប់នូវគំនុំគុំកួនបុគ្គលមកលើថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា។
លិខិតរបស់ក្រសួងមហាផ្ទៃ ដែលជម្រាបជូនលោកនាយកអង្គការ Human Right Watch មានខ្លឺមសារដូចខាងក្រោម ៖