ភ្នំពេញ៖ ជនជាប់ចោទឪពុកម្តាយ ឧកញ៉ា ថោង សារ៉ាត់ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥នេះ សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការប្រកាសសាលក្រមក្នុងសំណុំរឿង “កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត” និងបទ “ប្រើប្រាស់ និងរក្សាទុកអាវុធខុសច្បាប់”។
កន្លងមក ឪពុកម្តាយជនជាប់ចោទ ថោង សារ៉ាត់ ឈ្មោះ ថោង ចំរើន និងជនជាប់ចោទ កែវ សារី ត្រូវបានចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ អនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ម្តងរួចមកហើយ ប៉ុន្តែសមត្ថកិច្ច នគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួននាំមកកាន់សាលាដំបូងរាជធានី ចាត់ការបន្ត តាមនីតិវិធី បន្ទាប់ពីជនជាប់ចោទ បានព្យាយាមគេចវេះបម្រុងឆ្លងទៅ ប្រទេសវៀតណាម ក្នុងលេសថា ទៅពិនិត្យព្យាបាលជំងឺ ផ្ទុយនឹងច្បាប់ ។
ជនជាប់ចោទជាគ្រួសារអ្នកមានទ្រព្យសម្បត្តិទាំងបីនាក់ ត្រូវបានចោទប្រកាន់ពីបទកាន់កាប់និងរក្សាអាវុធខុសច្បាប់ ដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងចុងឆ្នាំ២០១៤បន្ទាប់ពីមានឃាតកម្មលើ ឧកញ៉ាអ៊ឹង ម៉េងជឺ ហើយនៅរសៀលនេះតុលាការភ្នំពេញនឹងប្រកាសសាលក្រមក្នុងសំណុំរឿងដូបខាងលើ៕ ខេ