ដាក់ពន្ធនាគារ ថោង សារ៉ាត់ និង​ឪពុកម្តាយ ម្នាក់ៗ​២​ឆ្នាំកន្លះ​ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 June, 2015 ក+ ក-

ភ្នំពេញ​៖តុលាការក្រុង​ភ្នំ​ពេញកា​លពី​រសៀល​ថ្ងៃទី​១៥​មិថុនា នេះ បានសម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​លោក ថោង សារ៉ាត់ ២​ឆ្នាំកន្លះ និង​ឪពុកម្ដាយ​របស់លោក​ក្នុង​ម្នាក់ៗ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​២​លាន​រៀល ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​។​

​គួរ​ជម្រាប​ថា សំណុំរឿង​របស់លោក ថោង សារ៉ាត់ ម្ចាស់​បូរី និង​នំប៉័ង​ប៉ា​តេ ៩៩៩ ត្រូវបាន​សមត្ថកិច្ច​ចាត់កា​រ​ជា​បន្តបន្ទាប់ បន្ទាប់ពី​អង្គរក្ស​របស់លោក​៤​នាក់ ត្រូវបាន​សមត្ថ​កិ​ច្វ​ឃាត់ខ្លួន​ដោយ​ជាប់​សង្ស័យ​លើ​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៤​កន្លងទៅ​។

បន្ទាប់មក សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​ក្នុង​ប្រតិបត្តិការ​មួយ​ចុះ​ឆែកឆេរ​ក្នុងផ្ទះ​របស់លោក ថោង សារ៉ាត់ និង​ឪពុកម្ដាយ​របស់លោក ហើយ​បាន​រកឃើញ និង​ដកហូត​អាវុធ​ខុសច្បាប់​មួយចំនួន​។​

​សវនាការ​ប្រកាស​សាលក្រម សំណុំរឿង​លោក ថោង សារ៉ាត់ កាលពី​រសៀល​ថ្ងៃនេះ​មិន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​សង្ស័យ​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉ី​ង​ជឺ នោះទេ ។​ចំណែក​សវនាការ​លើក​រ​ណី​សង្ស័យ​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ តុលាការ​នៅ​មិនទាន់​សម្រេច​នៅពេលណា​នៅឡើយ​ ៕ដោយ៖រដ្ឋា

lkmaz

​លោក ថោង សារ៉ាត់ (​ឆ្វេង​) ម្ចាស់​បុរី​៩៩៩ និង​ឪពុកម្ដាយ​របស់លោក​
RFA