អាហ្វ្រិក៖លោក Omar al-Bashir ប្រធា នាធិបតីស៊ូដង់ បានគេចផុតពីការចាប់ខ្លួននៅអាហ្វ្រិកខាងត្បូង ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅតំបន់ដារហ្វួរ។
ខណៈពេលដែលតុលាការអាហ្វ្រិកខាងត្បូងកំពុងតែធ្វើការសម្រេចចិត្ដ ថាតើអាជ្ញាធរគួរចាប់ខ្លួនប្រធានាធិបតីស៊ូដង់រូបនេះ ឬអត់នោះ លោកក៏បានគេចខ្លួនចេញពីប្រទេសនេះតែម្ដង។
តុលាការប្រទេស នេះបានសម្រេចថាអាជ្ញាធរគួរតែបញ្ជូនខ្លួនលោកទៅឲ្យតុលាការ ឧក្រិដ្ឋកម្មអន្ដរជាតិហៅកាត់ថា ICC ដើម្បីប្រឈមមុខនឹងការចោទប្រកាន់នានាថាលោកបានមានការពាក់ព័ន្ធ នៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៅក្នុងចម្បាំងរាំងជុលនៅតំបន់ ដារហ្វួរ។
មេដឹកនាំស៊ូដង់នេះបានស្ថិតនៅអាហ្វ្រិកខាងត្បូងដើម្បីចូលរួមការប្រជុំកំពូលសេដ្ឋកិច្ចរបស់សហភាពអាហ្វ្រិក។
តំណាងសហភាពអាហ្វ្រិកនិយាយថា សកម្មភាពរបស់ ICC មិនសមស្របតាមច្បាប់ទេ ហើយថា ប្រមុខរដ្ឋគួរតែមានអភ័យឯកសិទ្ធិ៕
រូបឯកសារលោក Omar al-Bashir ប្រធានាធិបតីស៊ូដង់ (ស្ដាំ) (Credit: Reuters)