ភ្នំពេញ:លោកហោ ណាំហុង ឧបនាយក រដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរលិខិតចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា អំពីការរំលោភបំពានលើទឹកដីកម្ពុជា នៅតំបន់ផ្សេងៗពីសំណាក់ភាគីវៀតណាម។ ក្នុងនោះ ក្រសួងការបរទេសកម្ពុជា បានតវ៉ាតាមរយៈកំណត់ទូត យ៉ាងហោចណាស់ ៨ រួចមកហើយ ចាប់ពីឆ្នាំ២០១៣ នៅកាន់រដ្ឋាភិបាលវៀតណាម។
ក្នុង លិខិតនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា “សូមគោរពជូនសម្តេចអគ្គមហាពញាចក្រី នូវច្បាប់ថតចំលងកំណត់ទូតថ្មីៗនេះ របស់ក្រសួងការបរទេស និងសហប្រតិប្តតិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ អំពីការរំលោភបំពានលើទឹកដីកម្ពុជា នៅតំបន់ផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៥ ចំនួនប្រាំបីច្បាប់ ក្រៅពីកំណត់ទូតថ្ងៃទី១២ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៥ ដែលវៀតណាម ចូលជីកស្រះនៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរី”៕
ភ្នំពេញ: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសរសេរលិខិតចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ជម្រាបជូនសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា អំពីការរំលោភបំពានលើទឹកដីកម្ពុជា នៅតំបន់ផ្សេងៗពីសំណាក់ភាគីវៀតណាម។ ក្នុងនោះ ក្រសួងការបរទេសកម្ពុជា បានតវ៉ាតាមរយៈកំណត់ទូត យ៉ាងហោចណាស់ ៨ រួចមកហើយ ចាប់ពីឆ្នាំ២០១៣ នៅកាន់រដ្ឋាភិបាលវៀតណាម។