សហជីព​ចំនួន​៨​ធ្វើ​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ១៧៧​ដុល្លារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2014 ក+ ក-

ភ្នំពេញ​៖​ក្រុម​សហជីព​ចំនួន​៨ បានធ្វើ​យុទ្ធនា​ការប្រមាណ​ជា​៣០០​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា នៅ​ថ្ងៃត្រង់ ថ្ងៃទី​១៧ ខែកញ្ញា​នេះ​ដើម្បី​ជំរុញ​ឲ្យ​អ្នកបញ្ជា​ទិញ​គិតគូរ​ពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ​ឲ្យ​បាន សមរម្យ ដើម្បី​ឲ្យ​ការរស់នៅ​របស់​កម្មក​រ​មាន​សេចក្តីថ្លៃថ្នូរ និង​ជាការ​គិតគូរ​ពី​សុខភាព​របស់​កម្មករ ។​

លោក​ប៉ាវ ស៊ីណា មានប្រសាសន៍ថា យុទ្ធនាការ​នេះ​ធ្វើ​ទ្បើង​នៅវេលា​ម៉ោង ១១:៣០​នាទី ទៅដល់​ម៉ោង​១២​ថ្ងៃត្រង់​មាន​ក្រុម​សហជីព​ប្រមាណ​ជា​៣០០​កន្លែង​នៅក្នុង​ប្រទេស​ខ្មែរ​ដែលមាន​ពាក់អាវ​ពណ៌​ទឹកក្រូច មាន​ដាក់​សញ្ញា​លេខ​១៧៧ យើង​ត្រូវ​ការប្រាក់​ឈ្នួល​១៧៧ ដុល្លារ​។​លោក​ថា យុទ្ធនាការ​នេះ មាន​ត្រឹមតែ​រយៈពេល​៣០​នាទី​ប៉ុណ្ណោះ កំ​ទ្បុ​ង​ពេល​សហជីព​កម្មករ​ទាំង​អស់​សម្រាក​ពេល​អាហារ​ថ្ងៃត្រង់ ហើយ​នៅក្រោយ​សហជីព​ពួកគេ​នឹង​ត្រ​ទ្ប​ប់​ចូលទៅ​ធ្វើការ​ដូចដើម​វិញ​៕
Untitled-1