ភ្លើង​ឆេះ​បន្ទប់​អគ្គលេខាធិការ​ក្នុង​ស្ថាប័ន​កម្ចាត់​មីន​កម្ពុជា​នៅសង្កាត់ ​ទួល​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 June, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖បន្ទប់​មួយ​នៃ​អគ្គលេខាធិការ ដ្ឋាន​អាជ្ញាធរ​មីន​កម្ពុជា​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំ​ផ្លា​ញឯក​សារ​ស្ទើរ​ទាំងស្រុង​ទោះបី​ជាមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០​គ្រឿង​ជួយ​បាញ់​ពន្លត់​យ៉ាងណាក៏ដោយ​។​

ហេតុការណ៍​ភ្លើង​ឆេះ​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩:៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ស្ថាប័ន​កម្ចាត់មីន​កម្ពុជា ស្ថិតនៅ​ក្នុងភូមិ​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ច​បញ្ជាក់ថា ក្នុង​ហេតុការណ៍​នេះ​មិន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់​បុគ្គលិក​ក្នុង​នោះទេ ហើយក៏​មិន​រាលដាល​ដល់ផ្ទះ​ពលរដ្ឋ​ជិតខាង​នោះដែរ ប៉ុន្តែ​ឯក​សារ​ជាច្រើន​នៅក្នុង​ការិយាល័យ​នោះ​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​៕ ដោយ៖ សាន​mnju

mnjuhm