កាន់​ត្រី​អណ្តាតឆ្កែ​ជន្លលេង​របូត​ចូល​មាត់​ស្លាប់​កុមារី​អាយុ​ជាង​១​ខួប​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2015 ក+ ក-

​ភ្នំពេញ​៖​កុមារី​អាយុ​ជាង​មួយ​ខួប​ម្នាក់​បាន​ស្លាប់​ក្រោយពេល​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​បានព្យាយាមជួយសង្គ្រោះ​មិនបានសម្រេច ដោយសារ​ម្តាយមីង​ក្មេង​នោះបាន​យក​ត្រី​អណ្តាតឆ្កែ​រស់​ទៅ​ជន្លលេង តែ​ចៃដន្យ​ត្រី​បម្រះ​របូត​ចូល​មាត់ ទើប​ភ័យ​ស្លន់ស្លោ​បញ្ជូនទៅ​មន្ទីរពេទ្យ​។​

ហេតុការណ៍​ដ៍​កម្រ​នេះ បានកើត​ឡើង​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥ នៅ​លំនៅដ្ឋាន​មួយកន្លែង​តាម​មាត់​ច្រាំងទន្លេ ស្ថិតក្នុង​ភូមិ​ព្រែ​កតា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​ក្រោយពេល​កើតហេតុ ស្ត្រី​ម្នាក់​ជា​ម្តាយមីង​ត្រូវបាន​សមត្ថកិច្ច នគរបាល​នាំខ្លួន​ទៅ​ស្នាក់ការ​ប៉ូលីស​ដើម្បី​ធវើ​កំណត់ហេតុ​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្មេងស្រី​ដែល​ស្លាប់ មានឈ្មោះ យ៉ា កាន់ មាន​ឪពុក​ឈ្មោះ​ផន រយ៉ា អាយុ​២៧​ឆ្នាំ និង​ម្តាយ​ឈ្មោះ ជា កែវ អាយុ​២២​ឆ្នាំ​។​រីឯ​ម្តាយមីង​ក្មេងស្រី​រងគ្រោះ ដែល​ជនសង្ស័យ ឈ្មោះ ជា សុភាព អាយុ​៣៥​ឆ្នាំ​។​អ្នក​ទាំង​៤ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​ក្មេងស្រី​ម្នាក់ទៀត​អាយុ​ជាង​១​ខួប​បាន​កាន់​ត្រី​អណ្តាតឆ្កែ​មួយ ក្បាល​លេង ភ្លាមនោះ​ស្ត្រី​ជា​ម្តាយមីង​បាន​ស្ទុះ​ទៅ​ចាប់យក​ត្រី​អណ្តាតឆ្កែ​ពី​ដៃ ក្មេងស្រី​ដែល​កំពុងកាន់​លេង​នោះ មក​ជន្លរ​លេង​ជាមួយ​ក្មួយ​ស្រី​ខ្លួន ស្រាប់តែ​ត្រី​នោះ​បង្រះរ​បួ​ត​ពី​ដៃ លោត​ចូល​មាត់​ក្មួយ ហើយ​ភ្លាម ក៍​នាំគ្នា​គាស់​ចាប់ទាញ​ត្រី​ចេញពី​មាត់ ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ​មិនអាច​ទាញ​ត្រី​នោះ​ចេញ​បាន ទើប​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​គ​ន្ឋ​បុប្ផា តែ​ជា​អកុសល​ក្មេងស្រី​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ​។​

ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ម្តាយមីង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាន ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា​សួរនាំ និង​បន្ត​ចាត់ការ​តាមផ្លូវ​ច្បាប់​៕loku

mkjh