ផ្ទុះអាវុធពេលបង្ក្រាបបទល្មើសនេសាទរបស់ក្រុមវៀតណាម នៅស្រុកពាមជរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 June, 2019 ក+ ក-

ដោយ ៖ សហការី

ខេត្តព្រៃវែង ៖ កម្លាំងប៉ូលិសប្រឆាំងបទល្មើសសេដ្ធកិច្ចខេត្តព្រៃវែងហការជាមួយកម្លាំងមកពីអគ្គនៃក្រសួងមហាផ្ទៃ ចុះបង្ក្រាបបទល្មើសនេសាទប្រើអួនអួសឆក់ដុំត្រជាក់ខុសច្បាប់របស់ក្រុមជនជាតិតាមដងទន្លេមេគង្គក្រោម តែក្រុមល្មើសបម្រុងតដៃជាមួយសមត្ថកិច្ច ធ្វើអោយសមត្ថកិច្ចបង្ខំចិត្តបាញ់១គ្រាប់ចូលទៅក្នុងទឹក ដើម្បីគំរាមការពារសុវត្ថិភាព បណ្តាលអោយផ្លាតទៅត្រូវជនល្មើសម្នាក់ចំជើងរងរបួសស្រាល ខណៈបក្ខពួកជនល្មើស ៥នាក់ទៀតត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នៅចំណុចតាមដងទន្លេមេគង្គក្រោមស្ថិតក្នុងឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង។

បើតាមលោក គឹម សាលួត ប្រធានការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ធកិច្ចខេត្តព្រៃវែង បានអោយបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មានដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩ នេះថា យោងតាមរបាយការណ៍ពាក្យបណ្តឹងតាមទូរស័ព្ទរបស់ប្រជាពលរដ្ឋ លោកស្នងការរង ក៍ដូចជាលោកស្នងការ និងតាមរយៈគណៈពង្រឹងក្រុមការងារថ្នាក់ជាតិ ដែលចុះជួយស្រុកពាមជរ នោះ ឃើញថា មានក្រុមជនជាតិវៀតណាម ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់អូសសាច់អួន ប្រើដុំឆក់ត្រជាក់ និងទូកធំៗ ប្រើសុទ្ធតែម៉ាស៊ីនតាមដងទន្លេមេគង្គក្រោម យ៉ាងគគ្រឹកគគ្រេង នៅពេលយប់ជាយូរយាណាស់ មកហើយ និងបានរំខានបំផ្លិចបំផ្លាញអូសដាច់មង សន្ទូច របស់ពលរដ្ធប្រកបមុខរបរនេសាទ ជាលក្ខណៈគ្រួសារបន្តិតបន្តួចគ្រាន់ចិញ្ចឹមជីវិតទៀតផង។ ចំពោះសកម្មភាពរបស់ក្រុមជនល្មើសខ្លាំងក្លាណាស់សមត្ថកិច្ចស្រុក ឃុំមិនហ៊ានទៅក្បែរពួកវានោះទេ ព្រោះខ្លាចមានគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់កាលឆ្នាំកន្លងទៅនាយសង្កាត់ជលផលស្រុកពាមជរម្នាក់បានដឹកនាំកម្លាំងក្រោមឱវ៉ាតចុះទៅបង្ក្រាបក្រុមជនជាតិវៀតណាមអូសសាច់អួនប្រើឧបករណ៍ឆក់ត្រជាក់នេះត្រូវបានក្រុមជនល្មើសបើកទូកបំបុកលិចលង់ទឹកស្លាប់រហូតដល់សព្វថ្ងៃសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកមុខសញ្ញាជនដៃដល់បានផង។

លោកប្រធានការិយាល័យបន្តថាណាមួយយោងតាមរដូវនេះគឺជារដូវបិទនេសាទទើបកម្លាំងប្រើប្រាស់មធ្យោបាយដោយទូកអូប័រចំនួន២គ្រឿងគ្នាជាង១០នាក់ចុះប្រតិបត្តិការណ៍បង្ក្រាបតែម្តង។ប៉ុន្តែខណៈចុះបង្ក្រាក្រុមជនជាតិវៀតណាមល្មើសច្បាប់ទាំងនោះខ្លាចទេថែមទាំងបើកទូកចូលមកបំណងបំបុកទូករបស់កម្លាំងសមត្ថកិច្ចនិងទាញកាំបិតពូថៅតតាំងជាមួយសមត្ថកិច្ចទៀតផង។ឃើញសកម្មភាពរបស់ក្រុមល្មើសបែបនេះធ្វើអោយសមត្ថកិច្ចប្រើសិទ្ធការពារខ្លួនបង្ខំចិត្តបាញ់គំរាមទៅក្នុងបណ្តាលអោយផ្លាតទៅត្រូវជនល្មើសម្នាក់ឈ្មោះ ង្វៀង វ៉ាន់អ៊ុក ជនជាតិវៀតណាម មានទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ចំជើងខាងស្តាំពាមគ្រាប់ជាប់នៅហ្នឹងជើងក៍ត្រូវសមត្ថកិច្ចដឹកបញ្ជូនយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តព្រៃវែងទាំងយប់ក្រោមការយាមកាមរបស់សមត្ថកិច្ច។ចំណែកជនល្មើស៥នាក់ទៀតសុទ្ធតែជនជាតិវៀតណាម ទាំងអស់មិនទាន់ស្គាល់ឈ្មោះ និងទូកម៉ាស៊ីនធំៗ ៣គ្រឿង រួមជាមួយឧបករណ៍ល្មើសច្បាប់ជលផល ត្រូវបានសមត្ថកិច្ចធ្វើកំណត់កសាងសំណុំរឿងហេតុប្រគល់អោយមន្ត្រីជំនាញជលផលចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថាទូកនេសាទខុសច្បាប់របស់ក្រុមជនល្មើសច្រើនគ្រឿងណាស់ពេញផ្ទៃទន្លេបើករត់គេចបែកទឹកសំពោង ដោយសារកម្លាំងតិច និងមធ្យោបាយទូកមានតែ២គ្រឿង ហើយណាមួយយប់ងងិតទៀតខ្លាចមានគ្រោះថ្នាក់ ទើបបង្ក្រាបបានតែ៣គ្រឿងនេះ៕