យី​ឌុប​ដឹកឈើ​ប្រណីត​២​គ្រឿង​របស់​ឧកញ៉ា សី មាន​អ្នកធំ​បញ្ជា​មិន​ឲ្យ​ត្រួតពិនិត្យ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2015 ក+ ក-

​ខេត្តរតនគិរី៖រថយន្ត​ប្រភេទ​យី​ឌុប​ពីរ​គ្រឿង​អត់​ស្គាល់​ស្លាក​លេខ​ផ្ទុក​បទល្មើស​ឈើប្រណីត​ពេញព្រៀប​ធ្វើដំណើរ​ចេញពី​ស្រុក​វើ​ន​សៃ តាមផ្លូវ​លំ​លេខ​៧៨A​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង​ដោយ​ឆ្លងកាត់​ក្រុង​បាន​លុង និង​ឆ្ពោះ​បន្តទៅ​តាមផ្លូវ​ជាតិ​លេខ​៧៨​ពី​កើ​តទៅ​លិចបាត់។សមត្ថកិច្ច​យាមតាមគោលដៅមិនហ៊ាន ឃាត់ទេ ព្រោះមេហាម​។​

​បើតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ស្រុក​វើ​ន​សៃ​បានអោយដឹងថា កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៥ ប្រទះឃើញ​រថយន្ត​ប្រភេទ​យី​ឌុប​ទាំងអស់​២​គ្រឿង មិន​ចាំ​ស្លាក​លេខ​ផ្ទុក​ដោយ​ឈើ​ប្រណីត​ប្រភេទ​លេខ​១ ពេញព្រៀប​បម្រុង​ដឹកជញ្ជូន​ឆ្ពោះ​មក​ក្រុង​បាន​លុង​។ ប្រភព​បាន​អះអាងថា ការដឹកជញ្ជូន​ឈើចំនួន​ពី​រថយន្ត​ខាងលើនេះ ជា​របស់​ឈ្មួញ​បំ​ផ្លាញ​ព្រៃឈើ​ដ៏​មហិមា​ឈ្មោះ ធី ឫទ្ធ​សី ហៅ​សី និង​ជា​មេ​ឈ្មួញ​ឈើ​វ័យក្មេង​ម្នាក់​យក​គោរមងារ​ឧកញ៉ា​ដែល​ផ្តល់​ដោយ​ព្រះមហាក្សត្រទៅ​កាង​ការរកស៊ី​ឈើ​ល្មើសច្បាប់​ប្រចាំខេត្ត​រតនគិរី​ច្រើន​ឆ្នាំ​កន្លងមកហើយ​។​ចំពោះ​ការដឹកជញ្ជូន​ឈើ​ប្រណីត​ទាំងនេះ ត្រូវគេ​ឃុបឃិត​​គ្នា​សូកប៉ាន់ជា​ខ្សែចង្វាក់​បើក​ភើ្ល​ង​ខៀវ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​មួយចំនួន​ក្នុង​ខេត្ត និង​ជួយ​ជ្រោមជ្រែង​ឲ្យ​ពួក​ខិលខូច​២-៣​នាក់​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ ស្ថិតក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច​ដំណាំ​កៅស៊ូ​ដែលមាន​ទីតាំង​ក្នុងស្រុក​វើ​ន​សៃ យ៉ាង​អនាធិបតេយ្យ​។​

​ជាក់ស្តែង​នៅវេលា​ម៉ោង ៦ និង​៤៥​នាទី ព្រលប់​ថ្ងៃទី​១៨ ខែ​ឆ្នាំ​ដដែល ភ្នាក់ងារ​សា​រព​ត៌​«​មេគង្គ​ប៉ុស្តិ៍​»​បាន​ប្រទះឃើញ​រថយន្ត​ប្រភេទ​យី​ឌុប​ចំនួន​២​គ្រឿង​ដឹកឈើ​ពេញព្រៀបហើយក៏​បាន​តាម​យក​ព័ត៌មាន និង​ថតរូប​ដើម្បី​ឆ្លុះបញ្ចាំង​ទៅនឹង​សេចក្តីរាយការណ៍​ដូចដែលបានចោទប្រកាន់​ ទើបដឹងថាពិតប្រាកដ​មែន ​។

​សម​ត្ថ​កិច្ច​តាម​ដងផ្លូវ​(សុំ​លាក់​ឈ្មោះ)​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ដោយ​កំហឹង​ថា « គេ (​មេ​) មិន​ឲ្យ​ឃាត់​ត្រួតពិនិត្យ​រថយន្ត​យី​ឌុប​ទាំងពីរ​គ្រឿង​នេះ​ទេ ព្រោះ​ជា​ឈើ​របស់លោក​ឧកញ៉ា​ធី ឫទ្ធ​សី​។ ប្រភព​បន្តទៀតថា កន្លងមក​មេ​ឈ្មួញ​ដែល​ប្រើប្រាស់​គោរមងារ​ឧកញ៉ា​ជួញដូរ​ឈើ​ខុសច្បាប់​ម្នាក់នេះ បានផ្តល់​លុយកាក់​អោយ​មេកា​ម្នាក់​ឈ្មោះ ណូ ឲ្យ​កៀងគរ​គ្នីគ្នា​ជាច្រើន​នាក់​ទៀត​ចូលទៅ​កាប់ និង​ដឹកឈើ​ចេញពី​តំបន់​ឧទ្យាន​ជាតិ​វរៈជ័យ ប្រមូល​មក​គរ​ទុក​ក្នុង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ម៉ាង​យ៉ាង​ខេ ស្ថិតក្នុង​ស្រុក​វើ​ន​សៃ​។​

​ប្រភព​បន្តថា ពួកគេ​បំ​លែង​ពី​ឈើ​អនាធិបតេយ្យ​ខុសច្បាប់​មកជា​ឈើ​ស្របច្បាប់ ព្រោះ​គេ​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​ស្របច្បាប់​នៅពេល​យប់​យ៉ាង​រលូន​។ ចំណែក​សមត្ថកិច្ច​ជំនាញ​នៅតាម​ដងផ្លូវ​ជាពិសេស​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ ដែលមាន​លោក មូល សា​វាំង ដែលជា​នាយ​គ្រប់គ្រង​ចំនួន​៣​ស្រុក អូរ​ជុំ វើ​ន​សៃ និង​ស្រុក​តា​វែង ពុំមាន​ឆ​ន្ទះ​ក្នុងការ​ចុះបង្ក្រាប​បទល្មើស​ឈើ​ប្រណីត​ដែល​តែងតែ​កើតមានឡើង​រាល់​យប់ រាល់ថ្ងៃ​ដូចខាងលើ​នោះទេ ។​

​ដោយសារ​ភាព​ព្រងើយកន្តើយ​របស់លោក មូល សា​វាំង ទើប​បង្ក​ឲ្យ​ម​ជ្ឈ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត រិះគន់​ចោទប្រកាន់​លោក សាវាំង យ៉ាង​ចាស់ដៃ​ប្រាប់អ្នកកាសែត​ថា លោក សា​វាំង មិន​ខ្លាច​អំណាច​របស់លោក​ឧកញ៉ា ធី ឫទ្ធ​សី ទេ តែ​គាត់ខ្លាច​លុយ​ឧកញ៉ា សី ។​សរុបមក បទល្មើស​ព្រៃឈើ​ដែល​កើតមាន​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តរតនគិរី គឺ​ដោយសារ​លុយ​៕ ​ដោយ​៖​ឡុង សារ៉េត

jnhy

mkjnbh

កូនចៅឧកញ៉ា សី អ្នករត់ការសូកប៉ាន់មន្រ្តីមានសមត្ថកិច្ច

nbjhg

hjhgb