រថយន្ត​តា​កូ​ម៉ា​បុកអ្នកជិះម៉ូតូ​វីវ៉ា ពេញទំហឹង​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2015 ក+ ក-

​ខេត្តរតនគិរីៈ​បុរស​ម្នាក់បាន​ស្លាប់ និង​ស្ត្រី​២​នាក់​រងរបួស​ធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ​នៅវេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ ត្រង់ចំណុច​ទល់មុខ​ហាង​ក្លឹប​កំសាន្ត ស្រី​ពេជ្រ​១៦៨ លើផ្លូវ​ជាតិ​លេខ​៧៨ ស្ថិតក្នុង​ភូមិ​ឡា​បូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី​។

សភាព​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ​អ្នករងគ្រោះ​ទាំង​៣​នាក់​បាន​ដេកស្លាប់​ម្នាក់ រងរបួស​ធ្ងន់​២​នាក់ ដោយ​បាក់ជើង​ធ្វេ​ង​ទាំងពីរ​ហើយ​ត្រូវគេ​ជួយ​ដឹក​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់​។ ក្រោយពី​កើតហេតុ​បាន​បាន​ចំនួន​២០​នាទី ទើប​ប៉ូលិស​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ប៉ូលិស​សង្កាត់​យក្ខ​ឡោម​បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​។​

សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរ​គ្រោះ​ទី​១​មានឈ្មោះ ឌី​វ រ៉េ​ល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ (​ស្លាប់​) ទី​២​ឈ្មោះ រឿន សៀ ភេទ​ស្រី អាយុ​២៩​ឆ្នាំ (​របួសធ្ងន់​បាក់ជើង​ខាង​ធ្វេ​ង​) ទី​៣​ឈ្មោះ ដូ ដៀ ភេទ​ស្រី អាយុ​២២​ឆ្នាំ​(​របួសធ្ងន់​បាក់​កជើង​ខាង​ធ្វេ​ង និង​រយះ​ផ្ទៃមុខ​)​អ្នក​ទាំង​៣​មាន​មុខរបរ​កម្មក​រ​ចំការ​ម្រេច មាន​ទីលំនៅ​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ជនរងគ្រោះ​ទាំង​៣​ជា​ជនជាតិភាគតិច​ទំពួន​។​

​បើតាម​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា បងប្អូន​គាត់​ទាំង​៣​នាក់​ខាងលើ​មក​ផ្សារ​បាន​លុង​ដើម្បី​ទិញ​អង្ករ និង​ម្ហូប ដោយ​ជិះ​ម៉ូតូ​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1AJ-6212 ។

​ទាក់ទិន​និង​ករណី​ខាងលើ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បើក​ម៉ូតូ​មកពី​លិចទៅ​កើត ហើយ​រថយន្ត​បាន​បើក​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​បាន​បើក​ប្រជែង​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត​បណ្តាលអោយ​ជ្រុល​ចង្កូត​មក​ខាង​ធ្វេ​ង​ដៃ​ហើយ​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​តែម្តង​។

​រថយន្ត​បង្ក​ម៉ាក​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2S-8917 ក្រោយពី​បង្កហេតុ​រថយន្ត​បាន​បើក​បន្ថែម​ល្បឿន​គេច​បាត់ស្រមោល​តែម្តង​។

​សូមបញ្ជាក់​ផងដែរ​ថា រថយន្ត​បង្កហេតុ​ត្រូវបាន​ប៉ូលិស​ចរាចរណ៍​តាម​ចាប់បាន​ខណៈ​គេ​បើក​រត់គេច​បាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ យកទៅ​លាក់ទុក​នៅក្រោយ​ផ្ទះសំណាក់ ម៉េង លីន មុខ​បន្ទាយ​ទាហាន​វរៈ​៧៩ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

បច្ចុប្បន្ន​សមត្ថកិច្ច​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​បាន​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​ចំណែក​សាកសព​ប្រគល់​ឲ្យ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី គ្រាន់តែ​ដឹងថា ម្ចាស់​រថយន្ត​ជា​មន្ត្រីប៉ូលិស​វរៈ​ព្រំដែន​នៅ​ស្រុក​អូ​រយ៉ា​ដាវ  សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​អ្នកបើកបរ​រថយន្ត​បង្ក​ហរ​តុ​ដើម្បី​យកមក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​។​

​លោក​ហ៊ីង ផាន​សុគន្ធា ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​ឲ្យ​ដឹងថា អ្នករបួស​ទាំង​២​នាក់​មាន​សភាព​ធ្ងន់ធ្ងរ មិនអាច​ព្យាបាល​នៅ​ខេត្ត​បានទេ លោក​ធ្វើ​សំណុំបែបបទ​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​៕ដោយ៖​ឡុង សារ៉េត​bhgt

bnmkj

mnjko