ផឹកស្រា​ជាមួយ​ប្រពន្ធ​ក្នុងផ្ទះ​ផ្ទុះ​ភ្លើង​ប្រច័ណ្ឌ​ទាញ​ផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2015 ក+ ក-

​ខេត្តរតនគិរីៈ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​ក្នុង​ថ្លុកឈាម​ដោយ សារ​ប្តី​ចិត្ត​តិ​រិ​ច្ឆា​ន​សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដោយ​យក​កាំបិតផ្គាក់​កាប់​ដាច់​ដៃ​ទាំងសងខាង និង​កាប់​ដាច់​ចង្កា​ថែមទៀត ​រួច​រត់គេចខ្លួន​បាត់ស្រមោល​ឈឹង​បន្សល់ទុក​សាកសព​ដេក​ក្នុង​ថ្លុកឈាម​លើផ្ទះ​។​

​ហេតុការណ៍​ឃាតកម្ម​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៥ ក្នុងផ្ទះ​ចំការ​របស់​ខ្លួនឯង​នៅត្រង់ចំណុច​អូរ​ខ្វេះ ស្ថិតក្នុង​ភូមិ​តឺ​ន ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី​។

​បើតាម​សម្តី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ​សុខ សុគន្ធា អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ទឹក ឃុំ​រកា​៥ ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ​។ ស្ត្រី​រងគ្រោះ​នោះ​មានកូន​បង្កើត​ប្តី​មុន​នៅ​ភ្នំពេញ​ចំនួន​៣​នាក់ ស្រី​២​នាក់​។ ប្តី​ក្រោយ​ជា​ជនដៃដល់​មានឈ្មោះ ដួង ផល អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វើ​ចំការ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​រលាស់ សង្កាត់​ជើងឯក ខណ្ឌ​ដ​ង្គោ រាជធានី​ភ្នំពេញ​។ អ្នក​ទាំង​២​មក​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​អស់​រយៈពេល​១០​ឆ្នាំ​ដោយ​គ្មាន​រៀប​អា​ពិ​ពា​ហ៌​(​សែន​) ហើយ​បង្កបង្កើនផល​ដាំ​ដំណាំ​សណ្តែកសៀង ពោត មិន​ដែលមាន​បញ្ហា​នឹង​គ្នា​ឡើយ​។

លុះដល់​ប៉ុន្មាន​ខែ​ចុង​ក្រោយមក​ប្តី​ប្រពន្ធ​មួយគូរ​នេះ គេ​ឃើញ​បាន​បបួលគ្នា​ទៅ​ភ្នំពេញ ដើម្បី​ទៅលេង​កូនបង្កើត​(​ប្តី​ដើម​)​របស់​ប្រពន្ធ រហូត​ដល់ពេល​ត្រឡប់មកផ្ទះ​ចំការ​វិញ ប្តី​ក៏​ចេះតែ​ដើរ​និយាយថា​ប្រពន្ធ​របស់ខ្លួន​បាន​ផិតក្បត់​ខ្លួន ហើយក៏​ចេះ​ដើរ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​នៅក្បែរ​ផ្ទះ លុះដល់​យប់កើតហេតុ​ប្តី​របស់ខ្លួន​ក៏បាន​ប​បួស​ក្មួយប្រុស​ម្នាក់​នៅក្បែរ​មក​ផឹក​ជាមួយ​រូបគាត់​និង​ប្រពន្ធ​នៅក្នុង​ផ្ទះ ផឹក​បាន​បន្តិច​ក្មួយប្រុស​នោះ​ក៏បាន​លា​ទៅ​ដេក​បាត់ទៅ​សល់​តែ​ពីរ​នាក់​ប្តី​ប្រពន្ធ​ផឹក​បន្ត​រហូតដល់​យប់​ជ្រៅ​ទើប​មាន​ករណី​ឃាតកម្ម​កើតឡើង​តែម្តង​។

​បើតាម​ការបញ្ជាក់​ពី​លោក កុល មន្នី​ស័ក្តិ នាយប៉ុស្តិ៍​ឃុំ​តឺ​ន បានអោយដឹងថា ការកើត​នូវ​អំពើ​ឃាត​កម្មនេះ ដោយសារ​ប្តី​ប្រច័ណ្ឌ​ប្រពន្ធ​ពេក​ទើប​ឈានដល់​ការសម្លាប់​ទាំង​កំរោល​យ៉ាងនេះ​។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ចំរុះ​ស្រុក​-​ខេត្ត ដឹកនាំ​ដោយ​លោក​ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ចុះ​ទៅដល់​កន្លែងកើតហេតុ នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៥ ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយ​សន្និដ្ឋានថា ពិតជា​ករណី​ឃាតកម្ម​ប្រាកដ​មែន​។

បច្ចុប្បន្ន​សាកសព​ស្ត្រី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឲ្យ​សាច់ញាតិ​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។ ចំណែក​ប្តី​ជា​ជនដៃដល់​ដែល​រត់គេចខ្លួន​បាត់​នោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាក់​ខ្លួន​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់​ជា​ធរមាន​៕
ដោយ៖​ឡុង សារ៉េត​

kijup

nbjg

bghk

ស្ត្រីរងគ្រោះ​ សុខ សុគន្ធា កាលនៅរស់

polkig

ប្តីក្រោយជាជនដៃដល់ឈ្មោះ ដួង ផល