ព្យុះ​វាយប្រហារ​កោះ​ហៃ​ណាន់ និង​ធ្វើដំណើរ​មកកាន់​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 September, 2014 ក+ ក-

​ព្យុះ​មួយ​បាន​វាយប្រហារ​កោះ​ហៃ​ណាន់​របស់​ចិន​កាលពី​ថ្ងៃ​អង្គារ ដោយបាន​បង្ខំ​អោយ​លុបចោល​ជើងហោះហើរ​រាប់សិប​នៅពេល​វា​តម្រង់​មក ទិសពាយ័ព្យ គឺ​សំដៅ​ប្រទេស​វៀតណាម​។

​មនុស្ស​ប្រមាណ​៩០.០០០​នាក់​នៅ​ចិន​ខាងត្បូង​ត្រូវបាន​ជម្លៀស​ចេញពី តំបន់​ងាយ​រងគ្រោះ​នៅមុន​ពេល​ព្យុះ​Kalmaegi​មកដល់​នេះ​បើតាម ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។​
​ទីភ្នាក់ងារសារព័ត៌មាន​បាន​និយាយថា ព្យុះ​ដែលមាន​កម្លាំង​ខ្យល់​ពី​១៣៧​ទៅ​១៤៤​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង បាន​នាំអោយ​លុបចោល​ជើងហោះហើរ​ចំនួន​១០៤​នៅ​អាកាសយានដ្ឋាន​ក្រុង​ហៃ​កូ និង​៦៩​ជើង​នៅ​ទីក្រុង​សាន់​យ៉ា កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​

​វៀតណាម ក្នុងពេល​ជាមួយគ្នា បាន​បញ្ជា​អោយ​អ្នកស្រុក​នៅ​តំបន់​ងាយ​រងគ្រោះ​ធ្វើការ​ភៀសខ្លួន​និង​ប្រាប់ អោយ​នាំ​ទូក​នេសាទ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​
​ព្យុះ​Kalmaegi​បាន​វាយប្រហារ​ហ្វីលីពីន​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​បង្ក​ទឹកជំនន់​និង​សម្លាប់​មនុស្ស​យ៉ាងតិច​២​នាក់​៕ ប្រភព ៖ CEN
Untitled-1

                  បុរស​ម្នាក់នេះ​លើក​ម៉ូតូ​ចំពេល​មានការ​ធ្លាក់ភ្លៀង​និង​ខ្យល់​ខ្លាំង​                                                នៅពេល​ព្យុះ​មកដល់​ក្រុង​ហៃ​កូ​នៃ​ខេត្ត​ហៃ​ណាន់​