ផ្ទះ​មន្ត្រី​យោធា​ម្នាក់​ត្រូវ​អគ្គីភ័យ​ឆាប​ឆេះ​អស់ទាំង​ស្រុងនៅក្រុង​បាន​លុង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 June, 2015 ក+ ក-

​ខេត្តរតនគិរីៈ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទំហំ​៨x៩​ម៉ែត្រ សាងសង់ឡើង​អំពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ​១​នាក់​រងរបួស​ធ្ងន់ រលាត់​ដៃ​រលាត់​ជើង រីឯ​ទ្រព្យសម្បត្តិ​ត្រូវ​បាត់បង់​ទាំងស្រុង​។​

​ហេតុការណ៍​ធ្វើអោយ​ភ្នា​ក់​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៥ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅត្រង់ចំណុច​ក្បែរ​បន្ទាយ​ទាហាន​ដំរី​លើកជើង ស្ថិតក្នុង​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ត្រូវ​អគ្គីភ័យ​ឆាបឆេះ ហើយ​ម្ចាស់ផ្ទះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ខាំ មុត ភេទ​ស្រី អាយុ​៥៤​ឆ្នាំ ជនជាតិខ្មែរ (​ជា​ប្រពន្ធ​) មានមុខ​របរ​លក​សំឡ​ចា​ណា​ង​និង​មាន​ប្តី​ឈ្មោះ ថន ធន់ អាយុ​៥៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​(​ជា​មន្ត្រី​យោធា​) ហើយ​មានកូន​ក្នុងបន្ទុក​ចំនួន​៧​នាក់ ប្រុស​៣​នាក់ ស្រី​៤​នាក់​។​
​ ​
បើតាម​ការរៀបរាប់​ពី​លោកស្រី​ម្ចាស់ផ្ទះ​ទាំង​ហូរ​ទឹកភ្នែក​អោយដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ រូបគាត់​ព្រមទាំង​កូនប្រុស ស្រី ខណៈ​កំពុង​លក់​សំឡ​ចា​ណា​ង​នៅ​ខាងក្រោម​ផ្ទះ ចំណែក​ប្តី​គាត់​ដេក​នៅលើផ្ទះ ស្រាប់​តែមាន​ហុយផ្សែង​ផុស​ចេញពី​បន្ទប់​ខាងលើ​ខាងមុខ​ជាន់​ទី​២​នោះ ក៏មាន​ការភ្ញាក់ផ្អើល​ឡើង​មិនមែន​បន្ទប់​ប្តី​របស់គាត់​ដេក​នោះទេ​។ លោកស្រី​បន្តទៀតថា ប្តី​គាត់​ឃើញ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ក៏​ស្រ​វ៉ា​ទាញយក​សម្ភារ​មួយចំនួន​នៅលើផ្ទះ​ក៏ត្រូវ​អ​ណ្តា​ភ្លើង​ឆេះ​រលា​ត់ដៃ រលាត់​ជើង រងរបួស​ធ្ងន់ ត្រូវ​ប្រជាពលរដ្ឋ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​។

លោកស្រី​បន្ថែមទៀតថា អគ្គីភ័យ​ដ៏​សាហាវ​នេះ​គឺ​ផ្តើមចេញពី​ការ​ទុសេ​ខ្សែភ្លើង​។ ក្រោយពេល​កើតហេតុ​ត្រូវបាន​រថយន្ត​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទៅ​ពន្លត់​អស់​ចំនួន​៤​គ្រឿង ទើប​ស្ថានភាព​ស្ងប់ស្ងាត់​ទៅវិញ ប៉ុន្តែ​ទ្រព្យសម្បត្តិ​របស់គាត់​ត្រូវ​ក្លាយជា​ចំណី​ភ្លើង​ទាំងស្រុង​៕

ដោយ៖ឡុង សារ៉េត​

mkjnm

mkju

njhbg
mklo