ភ្នំពេញ ៖ បន្ទប់វះកាត់បេះដូងលើកដំបូងដែលត្រូវបានប្រសិទ្ធនាមថា”អគារគន្ធបុប្ផា សីហមុនី មុនិនាថ” ដែលមានទីតាំងស្ថិតក្នុងមន្ទីរពេទ្យគន្ធបុប្ផាទី១ រាជធានីភ្នំពេញ ដែលមានតម្លៃប្រ មាណ ៨លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមព្រះរាជាអធិ បតីភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជាមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា អគារនៃមន្ទីពេទ្យគ ន្ធបុប្ផាទី១ ត្រូវបានសាងសង់ដំបូង ដោយស្នាព្រះហស្តដ៏ថ្លៃថ្លានៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ ក្នុងអំឡុងឆ្នាំ១៩៥៩ និងក្រោយមកត្រូវបានជួសជុលឱ្យដំណើរការ ឡើងវិញ ដោយលោកវជ្ជបណ្ឌិត Beat RICHNER ដែលជាស្ថាបនិកនៃមូលនិធិ គន្ធបុប្ផា Dr. Beat RICHNER នៅប្រទេសស្វីសតាំងពីឆ្នាំ១៩៩២។ បច្ចុប្បន្ននេះ ដោយអគារ ចំណាស់ជាប្រវត្តិសាស្ត្រនេះ មានសភាពទ្រុឌទ្រោម និងដោយមានការគាំទ្រលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់បំផុ តរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ព្រម ទាំងការ គាំទ្រអំពីក្រសួងសុខាភិបាល និងមូលនិធិគន្ធបុប្ផាកម្ពុជា ទើបមូលនិធិគន្ធបុប្ផា Dr. Beat RICHNER បា ន រុះរើ និងសាងសង់អាគារថ្មីនេះជំនួសវិញ ដើម្បីទុកជានិមិត្តរូប នៃការ ចងចាំ និងកត្តញ្ញូដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ ព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្ដម សីហនុ។
លោករដ្ឋមន្ត្រីបានបន្ដថា អគារថ្មីនេះត្រូវបានប្រសិទ្ធនាមថា «អគារ គន្ធបុប្ផា សីហមុនី មុនិនាថ » ដែលមានកម្ពស់បីជាន់ និងមានចំណុះគ្រែចំនួន១៧០គ្រែ មាន តម្លៃសាង សង់ប្រមាណ៤.៥ លានដុល្លារអាម៉េរិក និងតម្លៃបំពាក់បរិក្ខាពេទ្យប្រមាណ ៣.៥ លានដុល្លារ អា ម៉េ រិក ដែលជាជំនួយរបស់មូលនិធិគន្ធបុប្ផា Dr. Beat RICHNER និងការចូល រួមថវិកា១លាន ដុ ល្លា រ អាម៉េរិក ចេញអំពីទឹកព្រះទ័យដ៏ថ្លៃថ្លាខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះ មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនីនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ព ស់បំផុតផងដែរ។ នៅជាន់ផ្ទាល់ដីនៃអគារនេះ មានបន្ទប់វះកាត់ធំចំនួនបី ក្នុងនោះមានបន្ទប់វះកាត់បេះដូងមួយ បន្ទប់វះកាត់ប្រព័ន្ធប្រសាទមួយ បន្ទប់វះកាត់ផ្នែកឆ្អឹងមួយ និងមានបន្ទប់សង្គ្រោះ បន្ទាន់កម្រិតខ្ពស់ក្រោយវះកាត់បេះដូងមួយ មាន១០គ្រែ៕