ខេត្តបាត់ដំបង ៖ តាមការបញ្ជាក់ពីអភិបាលស្រុកភ្នំព្រឹក លោក សុង សុភក្ត្រ័ ស្រដៀងគ្នានិងលោកអធិការស្រុកព្រឹកដែរ នៅព្រឹកថ្ងៃទី៨ ខែសីហាឆ្នាំ២០១៩ នេះថា ជនរងគ្រោះឈ្មោះ សំ បូរ៉ា ភេទប្រុសអាយុ២៨ឆ្នាំ នៅភូមិទឹកថ្លាឃុំអង្គរបាន ស្រុកខាងលើ ដែលជាប់គាំងក្នុងរួងភ្នំរយៈពេល៤ថ្ងៃ ដោយសារតែចូលកើបអាចម៌ប្រចៀវនោះ បានធូរស្រាលវិញហើយ។
សូមបញ្ជាក់ថា បុរសខាងលើ បន្ទាប់ពីជួយសង្គ្រោះពីសំណាក់ក្រុមសង្រ្គោះ នៃអង្គភាព៧១១របស់កងពលតូចលេខ៧០ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញនៅរសៀលថ្ងៃនេះ ដឹកនាំដោយអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ គន់ គីម ទៅដល់ទីតាំងកើតហេតុ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរកវិធីសាស្រ្តសង្រ្គោះនាំបុរសនោះចេញពីរូងភ្នំ ហើយបានដឹកសង្គ្រោះទៅដល់មន្ទីរពេទ្យបង្អែកក្រុងបាត់ដំបង នៅម៉ោង ៩យប់ថ្ងៃទី៧ ខែឆ្នាំ ដដែល ។ លោកបញ្ជាក់ថា ជនរងគ្រោះដោយមានការយកចិត្តទុដាក់ពីសំណាក់គ្រូរពេទ្យរហូតដល់ម៉ោងម៉ោង១និង៣៧នាទីថ្ងៃទី៨ខែឆ្នាំដដែលនេះ ជនរងគ្រោះមានសភាពជិតដូចដើមហើយ តែកាហួបចុកបានតែទឹកផ្លែឈើទឹកដោះគោឆៅជាដើម តែមិនទាន់ហ៊ានហួបបាយព្រោះមានអារៈចុកឆ្អល់ពោះ តែគ្រូពេទ្យមិនទាន់ឲ្យចេញត្រឡប់ទៅផ្ទះនៅឡើយ ឲ្យបន្តសំរាកព្យាបាលមួយរយៈទៀតសិន។
តាមការរៀបរាបរបស់ប្រពន្ធឈ្មោះធឿន សុភា អាយុ២៩ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុកគ្រួសារ បានឲ្យអ្នកសារព័ត៌មានថាៈ មុនកើតហេតុប្ដីរបស់ខ្លួន ក្នុងរយៈពេល១៤ថ្ងៃកន្លងមកហើយ បានចូលទៅកើបអាចម៍ប្រចៀវនៅរូងភ្នំចក្រី ខាងកើតសាលារៀនហុងទឹក ភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកន្លែងកើតហេតុ ដូចធម្មតាយកមកលក់ឲ្យគេក្នុងតម្លៃមួយគីឡូ៦រយរៀល បន្ទាប់ពីកើបអាចម៍ប្រចៀវរួចគាត់(ប្ដី)បានយកទៅរែង គ្រានោះបានឃើញកងបុរាណចំនួន១០កង និងឆ្អឹងដែលសង្ស័យជាឆ្អឹងមនុស្សនៅក្នុងថង់ ក៌បានយកមកផ្ទះ។
ស្ត្រីដដែលបន្តថាៈលុះនៅថ្ងៃទី៤ ខែឆ្នាំវេលាម៉ោង ៥ខែឆ្នាំ ដដែល បានទៅកើបអាចម៌ប្រចៀវធម្មតាទៀត គ្រានោះពិលកែវបានធ្លាក់ពីលើក្បាលចូលក្នុងរន្ធ គាត់ក៏ចុះតាមយកមកវិញ ពេលចុះនោះស្រាប់តែគៀបជាប់នៅគំលាតភ្នំបាត់ខ្លួនមិនឃើញមកផ្ទះវិញ។ ពេលបាត់ដំណឺង ក្រុមសាច់ញ្ញាតិដើររកលុះដល់ម៉ោង១០យប់ ថ្ងៃទី៧ខែ ឆ្នាំដដែល ទើបរកឃើញនៅចំណុចខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអាជ្ញាធររួមទាំងក្រុមសង្រ្គោះនៃអង្គភាព៧១១របស់កងពលតូចលេខ៧០ ធ្វើដំណើរតាមយន្តហោះពីភ្នំពេញ នៅរសៀលថ្ងៃនេះ ដឹកនាំដោយអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្រ្តី នាយឧត្តមសេនីយ៍គន់ គីម ទៅដល់ទីតាំងកើតហេតុសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីរកវិធីជួយសង្គ្រោះនិងរៀបចំបែបជំនឿអរួបិយដោយក្រុមគ្រួសាសាច់ញ្ញាត់យកវត្ថទាំអស់មកដាក់នៅទីទាំងវិញនោះ ទើបអាចសង្គ្រោះបុរសជនរងគ្រោះបាននៅវេលាម៉ោង៦និង៥៨នាទីយប់ ថ្ងៃទី៧ ខែឆ្នាំដដែល និងដឹកបញ្ជូនទៅមន្ទីពេទ្យបង្អែកក្រុងបាត់ដំបង ទាំងយប់តែម្ដង។
ស្ត្រីជាប្រពន្ធបញ្ជាក់ថានៅក្នុងហេតុការនេះដែរដោយមានកាយកចិត្តទុក្ខដាក់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភដល់គ្រួសារគាត់ចំនួន ១០លានរៀល ក្នុងនោះមន្ត្រីកាកបាទក្រហម កម្ពុជា ចំនួន២លានរៀល រួមទាំងភេសជ្ជៈមួយចំនួន ជាងនេះសប្បុរជន និងម្ចាស់ផ្ទះសំណាក់ក្នុងខេត្តបាត់ដំបង សរុបជិត៣០រៀលផងដែរ៕