បារាំង គុយ​វ៉ែត និង​ទុយ​ណេ​ស៊ី រង​ភេរវកម្ម​ក្នុង​ថ្ងៃ​តែមួយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 June, 2015 ក+ ក-

ភេរវកម្ម៖ប្រទេស​បារាំង​កាលពី​ថ្ងៃ​សុក្រ ទី២៦ មិថុនា ២០១៥ នេះបាន​រងគ្រោះ ​ភេរវកម្ម​ជី​ហាត​ជាថ្មី​មួយទៀត​។ ភេរវកម្ម​បែប​ឃោរឃៅ​ដូច​ទង្វើ​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ដោយមាន​ជនរងគ្រោះ​ម្នាក់ ត្រូវកា​ត់ក និង​មាន​មនុស្ស​ពីរ​នាក់​រងគ្រោះ​ក្រោយ​សំឡេង​ផ្ទុះ​។ ភេរវជន​សង្ស័យ ដែល​ធ្លាប់​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​អ៊ីស្លាម​ជ្រុលនិយម​ត្រូវ​ចាប់ខ្លួនបាន ក្រោយ​ការកើត​ហេតុ​បន្តិច​។ ក្នុងថ្ងៃនេះ​ដែរ នៅ​ប្រទេស​ទុយ​ណេ​ស៊ី និង​ប្រទេស​គុយ​វ៉ែត ក៏មាន​ភេរវកម្ម​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​មនុស្ស​រាប់សិប​នាក់​ផងដែរ ។ ការវាយប្រហារ​ភេរវកម្ម​ផ្ទួនៗ​នេះ បាន​កើតឡើង​ខណៈដែល​ចូលដល់​រដូវ​កាល​នៃ​ការរៀបចំ​ពិធីបុណ្យ​រ៉ា​ម៉ា​ឌន​របស់​ជនជាតិ​អិស្លាម​មូស្លីម ។​

ហេតុការណ៍ ភេរវកម្ម​បាន​ផ្ទុះឡើង​នៅវេលា​ម៉ោង ១០​ព្រឹក ក្នុង​តំបន់​រោងចក្រ​ឧស្សាហកម្ម​ឧស្ម័ន​មួយ ក្បែរ​ក្រុង​លី​យ៉ុង ក្រុង​ដ៏​ធំ​ទី​បី​របស់​បារាំង​។ បើតាម​ប្រភពព័ត៌មាន​បឋម ភេរវជន​បាន​បើករថយន្ត​កា​មី​ញ៉ុ​ង​តូច​មួយ សំដៅ​បុក​អាគារ​ក្រុមហ៊ុន ឱ្យចំ​ធុង​ហ្កា​ស ជាហេតុ​បង្កឱ្យមាន​ការផ្ទុះ​ឆេះ​ឡើង​។ មនុស្ស​ពីរ​នាក់​បាន​រងរបួស ហើយ​នៅក្បែរ​នោះគេ​ប្រទះឃើញ សាកសព​មនុស្សម្នា​ក់ដា​ច់ក រុំ​ដោយ​ទង់ជាតិ​សរសេរ​ជា​ភាសា​អារ៉ាប​។ ជនរងគ្រោះ​នេះ​ជា​ប្រធាន​ក្រុមហ៊ុន​ដឹកជញ្ជូន​ម្ចាស់​ឡាន​ដែល​ភេរវជន​បើក​បំផ្ទុះ​។​

​ក្នុង​ថ្ងៃ​ជាមួយគ្នានេះដែរ នៅ​គុយ​វ៉េ​ត មានការ​វាយប្រហារ​លើ​ព្រះវិហារ​អិស្លាម​និកាយ​ស៊ី​អ៊ី​ដ​ស្ថិត​កណ្តាល​ទីក្រុង​គុយ​វ៉េ​ត​នោះ ខណៈ​កំពុង​ប្រា​ព្ធ​ពិធី​សាសនា​ដូច​សព្វដង ស្រាប់តែ​មានការ​បំផ្ទុះ​គ្រាប់បែក​នៅ​ខាង​ក្នុងនោះ​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​រាប់រ​យ​នាក់ ។ ក្រសួងសុខាភិបាល​គុយ​វ៉េ​ត​បាន​បញ្ជាក់ថា ជនរងគ្រោះ ២៧​នាក់ ក្នុងនោះ​រួមបញ្ចូល​ជនល្មើស​ផងដែរ បាន​បាត់​បង់ជីវិត និង ២២៧​នាក់​ផ្សេងទៀត​រងរបួស​។​

​មិន​ខុសគ្នា​ប្រទេស​ទាំងពីរ​ខាងលើ​នេះឡើយ ប្រទេស​ទុយ​ណេ​ស៊ី ការវាយប្រហារ ក្រុម​ភេរវកម្ម​បានកើត​ឡើង​នៅ​សណ្ឋាគារ​មាត់សមុទ្រ​ដ៏​ប្រណីត តំបន់​រមណីយដ្ឋាន​ទាក់ទាញ់​បំផុត​របស់​ទុយ​ណេ​ស៊ី​ស គឺ​សណ្ឋាគារ Royal Kenz និង សណ្ឋាគារ Bellevue ម្លា​ប់ម​នុស្ស ៣៧​នាក់ និង​រងរបួស​ច្រើន​នាក់ ដែល​ភាគច្រើន​សុទ្ធតែ​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​ប៉ូឡូញ ។ ខ្មាន់កាំភ្លើង​បាន​លាក់​អាវុធ​នៅក្រោម​ឆត្រ​ហើយ​បើក​ការបាញ់រះ​សម្លាប់​យ៉ាង​រង្គាល​តែម្តង​។ ការបាញ់ប្រហារ​បានកើត​ឡើង​នៅពេលដែល​ភ្ញៀវទេសចរ​កំពុង​ដេក​ហាលថ្ងៃ​នៅ​ឆ្នេរសមុទ្រ​មុខ​សណ្ឋាគារ​ប្រណិត​ទាំងពីរ​ខាងលើ ។ ក្រុម ISIS បាន​អះអាង​ពី​ការទទួលខុសត្រូវ​ការ​វាយប្រហារ​នេះ ។​

​ភេរវជន​សង្ស័យ​ម្នាក់ ដែល​ចាប់ខ្លួនបាន​ភ្លាម មានឈ្មោះ យ៉ា​ស៊ីន សាលី អាយុ​៣៥​ឆ្នាំ ធ្លាប់មាន​ឈ្មោះ​ក្នុង​បញ្ជី​ជន​អ៊ីស្លាម​ជ្រុលនិយម​សាឡា​ហ្វី​ស នៅ​ពី​ឆ្នាំ​២០០៦​មក តែ​មិនបាន​សើរើ​តាំងពី​ឆ្នាំ​២០០៨​មក និង​គ្មាន​ប្រវត្តិ​ជាប់ទោស​ទេ​។ មនុស្ស​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​ឃាត់ខ្លួន ក្នុងនោះ​មាន​ម្នាក់​គឺជា​ប្រពន្ធ និង​ប្អួ​ន​ស្រី របស់​យ៉ា​ស៊ីន​សាលី​ផង​។​

​លោក បាន គី​មូ​ន បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សកម្មភាព​របស់​ក្រុម​ភេរវកម្ម​ទាំងនេះ មិន​ធ្វើ​ឲ្យ​ពិភពលោក​ចុះខ្សោយ​សកម្មភាព​ប្រឆាំង​ក្រុម​ភេរវកម្ម​នោះទេ ប៉ុន្តែ​ផ្ទុយទៅវិញ ពិភពលោក​ទាំងមូល​កាន់តែ​មួល​មិត្ត​គ្នា​ប្រឆាំង​ទៅលើ​ក្រុម​ភេរវកម្ម​។ នៅឯ​ទីក្រុង​វ៉ាស៊ីនតោន សេត​វិមាន​បានចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ការវាយប្រហារ​ភេរ​កម្ម​នៅ​បារាំង ទុយ​ណេ​ស៊ី និង​គុយ​វ៉េ​ត នោះ​ថា ជា​ទង្វើ​យ៉ាង​ព្រៃផ្សៃ និង​មិនអាច​អត់ឱន​ឲ្យ​បានឡើយ ៕ ដោយ៖ខេមរា

mkxcfbzdsa

ប៉ូលិស​ចាប់ខ្លួន​ស្ត្រី ជា​ប្រពន្ធ​របស់​ភេរវជន​សង្ស័យ​© Reuters

bhyg

nbhjk