អតីតប៉ូលិសខណ្ឌរហស្សនាមកណ្តុរជ្រែកដីរត់រួចពីការឃុំខ្លួនទាំងដៃជាប់ខ្នោះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 August, 2019 ក+ ក-

ភ្នំពេញ ៖ អតីតប៉ូលិសប៉ុស្តិបឹងទំពុនម្នាក់បានរត់គេចខ្លួនខណះពេលកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យបញ្ជូនទៅឃុំខ្លួននៅពន្ធធនាគារព្រៃសកាលពីព្រឹកថ្ងៃទ៏១៩ខែសីហាឆ្នាំ២០១៩នៅមុខសាលាដំបូងរាជធានីភ្នំពេញផ្លូវព្រះមុន្នីរ៉េតសង្កាត់វាលវង់ខណ្ឌ៧មករា។

ជនល្មើសខាងលើមានឈ្មោះ អ៊ឹម រតនៈ ហៅកណ្តុរ ភេទប្រុស អាយុ៣២ឆ្នាំ អតីតជាមន្ត្រីនគរបាលប៉ុស្តិបឹងទំពុន មុខរបរបច្ចប្បន្នមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកទល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

គួបញ្ជាក់ផងដែរថានៅយប់ថ្ងៃទ៏១៦ខែសីហាឆ្នាំ២០១៩ កម្លាំងនគរបាលព្រហ្មទណ្ឌប៉ុស្តិនគរបាលស្ទឹងមានជ័យទី១ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យភូមិមានជ័យសង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យដោយយោងតាមបណ្តឹងជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យខាងលើឈ្មោះអ៊ឹមរតនះពាក់ពន្ធ័ករណីលួចម៉ូតូរបស់ជនរងគ្រោះយកទៅលក់នៅខេត្តតាកែវ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅសាកសួនៅប៉ុស្តិនគរបាលរដ្ឋបាលស្ឬឹងមានជ័យទី១តាមចម្លើយសាកសួពីសមត្ថិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។

បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ហើយកម្លាំងនគរបាលប៉ុស្តិរដ្ឋបាលស្ទឹងមានជ័យទី១បានបញ្ជូនសុំនុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីឃុំខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌនិងកសាងសុំនុំបញ្ជូនទៅតុលាការក្រោយព្រះរាជអាជ្ញារងនិងចៅក្រមធ្វើការសាកសួរួចក៏បានចេញដីកាឃុំខ្លួននៅពន្ធនាគារព្រៃសស្រាប់តែជនល្មើសរត់គេចខ្លួនបាត់ដោយសុវត្ថភាពទាំងដៃជាប់ខ្នោះ៕