ចិត្តធម៌មែន ! ប្រគល់ប្រពន្ធឲ្យទៅមិត្តភ័ក្តិពេលដឹងថាលួចសាហាស្មន់ជាមួយគ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2019 ក+ ក-

ភ្នំពេញ ៖ នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ បុរសម្នាក់បានដឹកដៃប្រពន្ធរបស់ខ្លួន មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ជួយផ្តល់យោបល់ដល់រូបគាត់ ដោយសារគាតមនឹកស្មានមិនដល់ថា សម្លាញ់របស់គាត់បានលូកថ្លើមហ៊ានលួងលោមប្រពន្ធរបស់ខ្លួនយកទៅដេករួមរ័កនៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្បែរផ្សារស្ទឹងមានជ័យចាស់សង្កាត់ស្ទឹងមានជ័យទី១ខណ្ឌមានជ័យរាជធានីភ្នំពេញ។ស្ត្រីជាប្រពន្ធមានឈ្មោះ ខ.ដ.ល.អាយុ២០ឆ្នាំ មុខរបរ រត់តុក្នុងហាង ស្នាក់នៅបន្ទប់ជួលជាមួយប្តីនៅម្តុំវត្តទួលទំពូង ផ្លូវលេខ១៤៣ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ចំណែកបុរសជាសាហាយ ត្រូវបានគេស្គាល់ថាមានឈ្មោះ នីអាយុប្រហែលជាង ២០ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅបន្ទប់ជួលជាមួយគ្នា ម្តុំផ្សារស្ទឹងមានជ័យចាស់។ បើតាមការ រៀប រាប់ពីបុរសជាប្តីទាំងទឹកមុខស្រងូតស្រងាត់ប្រាប់ឲ្យសមត្ថកិច្ចដឹងថា រូបគាត់ និងបុរសជាសាហាយរបស់ប្រពន្ធខ្លួន គឺជាមិត្តភក្តិរាប់អានគ្នាជិត១០ឆ្នាំមកហើយ មិនគួមគាត់ហ៊ានប្រព្រឹត្តអំពើថោកទាបបែបនេះសោះ។ គាត់បានរៀបរាប់ពីដំណើររឿងទាំងទឹកភ្នែករលីងរលោងថា ៖នៅយប់ថ្ងៃទី៣ខែតុលាឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ៨យប់រូបគាត់និងប្រពន្ធរួម និងនិងមិត្តភក្តិដែលបានក្បត់គាត់ បាននាំគ្នាផឹកស៊ីនៅបន្ទប់ជួលរបស់គាត់ ខណៈដែលបុរសជាប្តីស្រវឹងបានចូលដេកមុននៅសល់តែប្រពន្ធនិងអាសម្លាញ់របស់គាត់បានអង្គុយផឹកជាមួយគ្នា លុះស្រាប់តែពេលគាត់ភ្ញាក់ដឹងខ្លួនវិញ ស្រាប់បាត់ទាំងប្រពន្ធបាត់ទាំងអាម៉ាក លុះពេលព្រឹកឡើងទើបឃើញអាម៉ាក ដឹកប្រពន្ធគាត់ត្រលប់មកបន្ទប់ជួលវិញ ធ្វើដូចជាមិនមានរឿងអ្វីកើតឡើងសោះ។ 

( បុរសឈ្មោះ នី ដែលលួចទាក់ទងជាមួយប្រពន្ធមិត្តភ័ក្តិ)

ដោយបុរសជាប្តី មានការសង្ស័យជាមួយប្រពន្ធទើបលួងប្រពន្ធសួរថា តើអូនទៅដេកជាមួយនរណាគេយប់មិញ ស្ត្រីជាប្រពន្ធមិនលាក់លៀមជាមួយប្តី ក៏បរិយាយប្រាប់ប្តីយ៉ាងត្រង់ថា «ខ្ញុំទៅដេកជាមួយបងនី ពួកម៉ាកបងឯង នៅបន្ទប់គាត់ម្តុំផ្សារស្ទឹងមានជ័យចាស់»។ គ្រាន់តែឮប្រពន្ធរបស់ខ្លួននិយាយរៀបរាប់បែបនេះបុរសជាប្តីស្ទើរក្អួតឈាម ហួសចិត្តគ្រវីតែក្បាលដូចគោស្រាំងទិច។ បុរសជាប្តីបាននិយាយប្រាប់សមត្ថកិច្ចថា បើសិនជាប្រពន្ធរបស់គាត់ព្រមទៅរស់នៅជាមួយមិត្តភ័ក្តិ គាត់មិនរករឿងប្តឹងផ្តល់អ្វីនោះទេ គាត់នឆងប្រគល់ស្រ្តីជាប្រពន្ធឲ្យមិត្តគាត់ទៅចុះ។

នៅទីបញ្ចប់ស្ត្រីជាប្រពន្ធមិនព្រមទៅរស់នៅជាមួយសាហាយនោះទេ សុខចិត្តបន្តរស់នៅជាមួយប្តី ហើយបុរសជាប្តី ក៏ប្តូរចិត្តជាថ្មី សម្រេចដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់លើបុរសឈ្មោះ នី ដែលល្បួងយកប្រពន្ធរបស់ខ្លួនទៅរួមរ័កអស់មួយយប់ទល់ភ្លឺទើបភ្ញាក់ផ្អើល។

(បុរសជាប្តី)

មន្ត្រីសមត្ថកិច្ចមួយរូបបានឲ្យដឹងថា មិនប្រាកដថា ការប្តឹងរបស់បុរសជាប្តីបានសម្រេចដែរឬយ៉ាងណានោះទេ ព្រោះមិនដឹងថា តើត្រូវចោទបុរសជាសាហាយនោះពីបទអ្វី។ បើចោទពីបទលួងលោម ក៏ដូចជាមិនត្រូវទេ ព្រោះស្ត្រីរូបនោះ មិនមែនជាអនីតិជនឯណា ហើយម្យ៉ាងទៀត នាងបានចុះចោលផ្ទះអស់មួយយប់ទៅតាមបុរសសាហាយដោយស្ងៀមស្ងាត់ រហូតដល់ភ្លឺទើបត្រឡប់មកវិញតាមសម្រួល លុះត្រាប្តីជជីកសួរ ទើបធ្លាយរឿងសាហាយស្មន់នេះកើតឡើង តែបើប្តីមិនសួរ ក៏រឿងនេះ ទំនងជាស្ងាត់ឈឹងរហូតទៅក៏មិនដឹង? ៕