ខេត្តព្រះសីហនុ : នៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត+ក្រុង សរុប៤០នាក់ ដឹកនាំរួមដោយលោក ម៉ាង សុីនេត អភិបាលរងខេត្តព្រះសីហនុ និងមានការសម្របសម្រួលផ្លូវច្បាប់ពីលោក ហ៊ួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមសហការពី លោកស្រី នេត ទីន ប្រធានភូមិ៣ និងម្ចាស់ផ្ទះ ចុះបង្ក្រាបករណីបង្ខាំងមនុស្ស(ជនជាតិចិនទាំងអស់ )ស្ថិតនៅក្រុម១២ ភូមិ៣ សង្កាត់១ ក្រុង+ខេត្តព្រះសីហនុ ។
+ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញអាវុធហត្ថខេត្តធ្វេីការឃាត់ខ្លួនបាន ៖
- ជនសង្ស័យចំនួន០៧នាក់ ( ភេទប្រុសទាំងអស់ )
- សង្រ្គោះបានជនរងគ្រោះចំនួន ១០នាក់ ( ភេទប្រុសទាំងអស់) និងបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
*ក្នុងនោះដកហូតវត្ថុតាងរួមមាន ៖
- ទូរស័ព្ទ ចំនួន០៦គ្រឿង
- ខ្នោះជេីង ចំនួន០៤គូរ
- ខ្នោះដៃ ចំនួន១០
- ស្រោមខ្នោះ ចំនួន០៤
- ក្រណាត់រុំមុខ ចំនួន០២
- កាំបិតបុ័ងតោ ចំនួន០១
- កំប៉ុងហ្គាសចំនួន ចំនួន២៥
- លិខិតឆ្លងដែនចំនួន ចំនួន០១
- កិច្ចសន្យាជួលផ្ទះ ចំនួន០១
- អត្តសញ្ញាណប័ណ្ណចិន ចំនួន០១ច្បាប់ ។
បច្ចុប្បន្នជនល្មើសរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅទីបញ្ជាការអ.ហខេត្ត ដេីម្បីអនុវត្តន៍តាមនិតិវិធីច្បាប់បន្ត៕