កម្មករសំណង់ម្នាក់ល្បួងក្មេងស្រីអាយុ១៥ឆ្នាំទៅរួមភេទដល់បន្ទប់ជួលរបស់ខ្លួន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 October, 2019 ក+ ក-

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករសរសរគ្រឹះស្នាក់នៅស្នាក់នៅបន្ទប់ជួលលេខ០៤ ផ្លូវលេ១០៤ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ កាលវេលាម៉ោង០០នឹង១០នាទី យប់ថ្ងៃទី០៧ខែតុលាឆ្នាំ២០១៩ ពីបទរួមភេទជាមួយអនីតិជនអាយុ១៥ឆ្នាំ បន្ទាប់ពីទទួលពាក្យបណ្ដឹងពីម្ដាយក្មេងស្រីរងគ្រោះ។

គួរំលឹកផងដែរថា កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ២០១៩ វេលាម៉ោង១៤និង០០នាទី ក្មេងស្រីរងគ្រោះឈ្មោះ ណ ស ភ អាយុ១៥ឆ្នាំ កំពុងតែនៅផ្ទះភូមិដើមទ្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានតេទូរស័ព្ទទៅជនសង្ស័យឈ្មោះ ឌុក សំណាង ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករសរសរគ្រឹះ សួរថា ទំនេរឬទេ? ជនសង្ស័យឆ្លើយថាទំនេរ រួចក្មេងស្រីរគ្រោះក៏អោយជនសង្ស័យមកដឹកយកទៅលេងបន្ទប់ជួលរបស់ជនសង្ស័យ លុះដល់ម៉ោង១៥នឹង៣០នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ តាកែវ 1N-7395 ទៅឌុបក្មេងស្រីរងគ្រោះមកលេងបន្ទប់របស់ខ្លួន ពេលមកដល់បន្ទប់ជួលរបស់ជនសង្ស័យខាងលើក្មេងស្រីរងគ្រោះបានដើរចូលបន្ទប់មុនរួចជនសង្ស័យបានចូលតាមក្រោយចាក់គន្លឹះទ្វារហើយក៏បានរួមរ័ក្សជាមួយក្មេងស្រីរងគ្រោះបានសម្រេចចំនួន១លើក រួចជនសង្ស័យក៏ឌុបក្មេងស្រីរងគ្រោះទៅផ្ទះវិញ។ ពេលទៅដល់ផ្ទះម្ដាយក្មេងស្រីរងគ្រោះជជីកសួរក្មេងស្រីរងគ្រោះបាត់ចេញពីផ្ទះទើបក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ម្ដាយរឿងរ៉ាវខាងលើអោយម្ដាយបានដឹង។ ក្រោយមកម្ដាយបង្កើតក្មេងស្រីរងគ្រោះបាននាំក្មេងស្រីរងគ្រោះទៅរាយការណ៍ជូនសមត្ថកិច្ចនឹងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលរលួសអោយជួយអន្តរាគមន៍។

បច្ចប្បន្នជនសង្ស័យខាងលើនឹងម៉ូតូត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕