ស្នងការនគរបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំត្រួតពិនិត្យ និងពង្រឹងកងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ
ខេត្តកំពង់ចាម ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ត្រួតពិនិត្យ និងពង្រឹងការងារជំនាញដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្នងការរងទទួលចុះពង្រឹងស្រុក លោកស្នងការរង ទទួលដឹកនាំគ្រប់គ្រង់ការងារសន្តិសុខផ្ទៃក្នុង លោកស្នងការរងផែនការងារ ធនធានមនុស្ស (ស្ដីទី) លោកនាយការិ.ផ្សព្វផ្សាយអប់រំ លោកនាយការិ.សន្តិសុខ លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃទាំងអស់ សរុបអ្នកចូលរួម ចំនួន១១៧នាក់ ស្រី០៨នាក់៕ ដោយ ៖ ប. សុផល