ភ្នំពេញ ៖ ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុនគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ ធនាគារជាតិកាណាដា នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ បាននាំយកថវិកាចំនួន ៣០០.០០០ ដុល្លារ ដើម្បីចូលរួមបរិច្ចាគដល់មូលនិធិគន្ធ បុប្ផាកម្ពុជា។ ថវិកានេះ នឹងត្រូវបានប្រើប្រាស់ដើម្បីលើកកម្ពស់ការថែទាំសុខភាពកុមារ ដែលមកទទួលការព្យា បាល នៅក្នុងមន្ទីរពេទ្យចំនួន៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា។
ក្នុងអំឡុងពេលប្រគល់ថវិកាជូនលោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និងជានាយកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោក Askhat Azhikhanov នាយកប្រតិ បត្តិ របស់ធនាគារ ABA បានមានប្រសាសន៍ថា ធនាគារ ABA សូមគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញ ទំហឹង ក្នុងការអភិវឌ្ឍផ្នែកគាំពារនិងព្យាបាលកុមារ ដែលជាអនាគតនៃប្រទេសជាតិ និងជាសសរ ស្ដម្ភ សម្រាប់វឌ្ឍនភាព និងវិបុលភាពសង្គម។
លោកបញ្ជាក់ថា ការគាំទ្រគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់នេះ បានឆ្លុះបញ្ចាំងដោយផ្ទាល់នូវ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់យើងខ្ញុំ ដែលមានគោលបំណងរួមចំណែក ផ្ដល់វិភាគទាន ជាវិជ្ជមានដល់សង្គម និងប្រកាន់ភ្ជាប់ការយកចិត្តទុកដាក់ចំពោះអនាគតប្រជាពលរដ្ឋ និងសង្គម ជាតិ កម្ពុជា”។ លោកបានបញ្ជាក់ទៀតថា ដើម្បីគាំទ្រការចូលរួមបរិច្ចាគពីសំណាក់អតិថិជន ធនាគារ ABA ក៏បានដាក់បញ្ចូលមុខងារ បរិច្ចាគ ប្រាក់ទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា នៅក្នុង ABA Mobile ផងដែរ ដើម្បីឲ្យអតិថិជនអាចចូលរួម បរិច្ចាគប្រាក់បានយ៉ាងងាយស្រួល និងដោយមិនគិតថ្លៃសេវា។
ដំណើរការនៃការចូលរួមបរិច្ចាគមានភាពងាយស្រួល និងលឿនបំផុត ដោយគ្រាន់តែ៖បើកដំណើរ ការកម្មវិធី ABA Mobile ហើយចុចយកប៊ូតុង “ទូទាត់ប្រាក់” ជ្រើសរើសយកពាក្យ “សប្បុរសធម៌ & ការបរិច្ចាគ”ជ្រើសរើសយក “មូលនិធិគន្ធបុប្ផាកម្ពុជា”ជ្រើសរើស គណនី ABA ហើយវាយបញ្ចូល លេខទូរស័ព្ទរបស់លោកអ្នក និងចំនួនទឹកប្រាក់ចុចយកពាក្យ “បង់ឥឡូវ”រួចបញ្ជាក់ការទូទាត់ដោយ បញ្ចូលលេខសម្ងាត់ ABA Mobile របស់លោកអ្នក៕