កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ​រៀបចំព្រឹត្តិការណ៍វេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១នៅចុងឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 October, 2019 ក+ ក-

ភ្នំពេញ ក្រសួងអប់រំយុវជន និងកីឡា នាព្រឹកថ្ងៃទី១៤​ តុលា ២០១៩ បានរៀបចំកិច្ចប្រជុំស្ដីពីការប្រកាសសមាសភាព និង​តួនាទីភារកិច្ចរបស់គណៈកម្មការ និងរបាយការណ៍វឌ្ឍនភាពក្នុងការ​រៀបចំព្រឹត្តិការណ៍​វេទិកា​អាហារូបត្ថម្ភ​កុមារ​សកល លើកទី២១ ប្រចាំឆ្នាំ២០១៩។

នេះ​ជា​វេទិកា​មួយ​ដើម្បី​លើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើការថែទាំសុខភាពកុមារ ខណៈដែលអាហារូបត្ថម្ភ ដែលសមស្រប គឺជាមូលដ្ឋានគ្រឹះ សម្រាប់​ការ​រស់រាន​លូតលាស់​ទាំងផ្នែករាងកាយស្មារតីខួរក្បាលនិងការអភិវឌ្ឍរបស់កុមារ។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា នៅទីស្តីការក្រសួង។

សូមជម្រាបថានា ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ​ទទួលរៀបចំព្រឹត្តិការណ៍វេទិកាសកលស្តីពីអាហារូបត្ថម្ភកុមារលើកទី២១ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាបសហការរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាមជ្ឈមណ្ឌលឧត្ដមភាពប្រឆាំងនឹងទុរភិក្សនៃកម្មវិធីស្បៀងអាហារពិភពលោកនិងមូលនិធិសកលសម្រាប់អាហារូបត្ថម្ភកុមារ។ ព្រឹត្តិការណ៍​នេះ​នឹង​មានការចូលរួម ពី​សំណាក់មន្រ្តីជាន់ខ្ពស់ ប្រមាណ​៣០០រូប មក​ពី​៤០ប្រទេស៕