ថៃប្រកាសថានឹងមិនផ្ដល់ទិដ្ឋការឲ្យ សម រង្ស៊ី បើសិនជាចូលមកធ្វើឱ្យមានចលាចលក្នុងប្រទេសថៃ
បាងកក ៖ យោងតាមប្រភព MGR online ដែល ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ជាភាសាថៃ បានបញ្ជាក់ថា សមត្ថកិច្ចប៉ូលិស (តម្រួតថៃ) ក៏មានវិធានការក្នុងការថែរក្សាសណ្តាប់ធ្នាប់ផងដែរ។
ចំណែកឯចរន្តព័ត៌មានពី “សម រង្ស៊ី” អតីតមេដឹកនាំ CNRP នឹងមកធ្វើសកម្មភាពក្នុងប្រទេសក្នុងពេលមានការប្រជុំនោះ ក្នុងខណៈពេលនេះ គេនៅមិនទាន់ដឹងពីរឿងនេះច្បាស់នៅឡើយទេ។
ប៉ុន្តែសមត្ថិកច្ចរបស់ថៃសូមអះអាងថា ប្រសិនបើលោក“សម រង្ស៊ី” ធ្វើដំណើរចូលមកធ្វើឲ្យមានការប៉ះពាល់ដល់ប្រទេសថៃ ឬបញ្ហាសន្តិសុខនោះ ក៏នឹងពិចារណាថា មិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្នុងប្រទេសថៃនោះទេ នេះជាសំដីរបស់លោកអគ្គស្នងការរងនគរបាលជាតិថៃ បានថ្លែងយ៉ាងដូច្នេះ៕