IPU លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីអ្នកឡើងថ្លែងសុន្ទរកថាក្នុងមហាសន្និបាត
ភ្នំពេញ ៖ សហភាពអន្តរសភា ( IPU ) បានលុបឈ្មោះ ហើយបណ្តេញលោក សម រង្ស៊ី មិនឲ្យឡើងថ្លែងការណ៍នៅក្នុងមហាសន្និបាតលើកទី១៤១របស់ខ្លួន បន្ទាប់ពីលោក សម រង្ស៊ី និងអ្នកអមដំណើរបានបន្លំដាក់ឈ្មោះ R.Sam ( សម រង្ស៊ី ) តំណាងអង្គការ Liberal International ក្នុងបញ្ជីឈ្មោះដែលត្រូវឡើងថ្លែងការណ៍ក្នុងមហាសន្និបាត។
យោងតាមបញ្ជីឈ្មោះតំណាងសភាបណ្តាប្រទេសដែលត្រូវឡើងថ្លែងការណ៍ឬសុន្ទរកថា នៅក្នុងមហា សន្និបាត IPU លើកទី១៤១ នោះ គេឃើញឈ្មោះលោក សម រង្ស៊ី នៅក្នុងលេខរៀងទី៦៤ ខណៈដែលក្រុមរបស់លោក សម រង្ស៊ី បានបន្លំបញ្ចូលឈ្មោះតាមរអង្គការ Liberal International ប៉ុន្តែត្រូវបានប្រតិភូស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជាតវ៉ា ហើហើយត្រូវបានលុបឈ្មោះ និងបណ្តេញលោក សម រង្ស៊ី ចេញពីអង្គមហាសន្និបាត IPU តែម្តង៕