សម្តេច ហ៊ុន សែន នាំចៅស្រីទៅជួបប្រធានាធិបតីប៊ុលហ្ការី ឱ្យយល់ពីរបៀបចរចា
ប៊ុលហ្ការី ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបាននាំចៅស្រីសម្តេចដែលកំពុងរៀននៅអឺរ៉ុប ទៅជួបប្រធានាធិបតីប៊ុលហ្ការី ពោលគឺសម្តេចចង់ឱ្យចៅស្រីយល់អំពីរបៀបនៃការចរចារបស់ថ្នាក់ដឹកនាំ។
សម្តេច ហ៊ុន សែន បានបង្ហោះនៅលើទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖ «ចៅស្រីខ្ញុំដែលកំពុងរៀននៅសាកលវិទ្យាល័យមួយនៅអឺរ៉ុប បានខិតខំមកជួបជីតានៅប្រទេសប៊ុលហ្ការី។ ដោយចៅរៀនយកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយខ្ញុំជាជីតាដែលជាអ្នកវិទ្យាសាស្ត្រនយោបាយមួយរូប ខិតខំជួយចៅដើម្បីសម្រេចគោលដៅដែលចៅចង់ទៅ។ ថ្ងៃនេះបាននាំចៅឱ្យបានស្គាល់ប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសប៊ុលហ្ការី សំដៅឱ្យចៅបានយល់អំពីរបៀបចរចានៃថ្នាក់ដឹកនាំជាតិ។ កាលពីខែមិថុនា២០១៩កន្លងទៅ ចៅក៏បានចូលរួមរបៀបនេះ នៅប្រទេសហុងគ្រីក្នុងពេលដែលខ្ញុំទស្សនកិច្ច នៅនៅទីនោះផងដែរ»៕