បរទេស ៖ ប្រជាជនជាច្រើន កំពុងឈរតម្រង់ជួរនៅខាងក្រៅស្ថានីយ៍ប្រេងឥន្ធនៈមួយ នៅរដ្ឋធានី ហ្គីតូ ប្រទេសអេក្វាទ័រ បន្ទាប់ពីលោកប្រធានាធិបតី ឡេនីន ម៉ូរេណូ បានលុបចោលច្បាប់ ដើម្បីកាត់បន្ថយការឧបត្ថម្ភប្រេងឥន្ធនៈ បន្ទាប់ពីការតវ៉ាប្រឆាំងនឹង វិធានការណ៍គាំទ្រ របស់ IMF ដែលបានធ្វើអោយតម្លៃប្រេងត្រឡប់ មកកម្រិតមុន រហូតទាល់តែមានវិធានការថ្មីត្រូវបានរកឃើញ។
ប្រជាជនអេក្វាឌ័រ បាននិយាយថា ប្រជាជនក្រីក្រ និងអ្នកមានវណ្ណៈកណ្តាលភាគច្រើននឹងរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង។ ប្រជាជនមួយចំនួនទៀត បាននិយាយថា ពួកគេ មិនបានឃើញប្រាក់ដែលបានខ្ចីនោះ យកទៅធ្វើអគារ ផ្លូវថ្នល់ ឬអាគារសាលារៀននោះទេ។
ការចុះហត្ថលេខាលើច្បាប់នេះ គឺជាការប៉ះទង្គិចដល់លោកម៉ូរេណូ ហើយបន្សល់ទុក នូវសំណួរ អំពីស្ថានភាពសារពើពន្ធរបស់ប្រទេសផលិតប្រេងមួយនេះ។ ប៉ុន្តែច្បាប់នេះ តំណាងឱ្យជ័យជម្នះសម្រាប់សហគមន៍ជនជាតិដើមភាគតិចរបស់ប្រទេស ដែលបាននាំអោយមានការតវ៉ា ដែលនាំមកនូវភាពវឹកវរដល់រដ្ឋធានី និងធ្វើឱ្យប៉ះពាល់ដល់វិស័យប្រេង។
ច្បាប់របស់លោកម៉ូរេណូ បានលុបចោលការឧបត្ថម្ភធនប្រេងឥន្ធនៈ ដែលមានអាយុ កាលបួនទសវត្សរ៍ ហើយត្រូវបានគេប៉ាន់ប្រមាណថា បានបង្កើនថវិកាជិត ១.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ នៅក្នុងថវិការបស់រដ្ឋាភិបាល ដោយជួយកាត់បន្ថយឱនភាពសារពើពន្ធ តាមតម្រូវការ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខា ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប៉ុន្តែវិធានការណ៍នេះ មិនមានប្រជាប្រិយភាព និងបង្កឱ្យមានបាតុកម្មជាច្រើនថ្ងៃ ដែលដឹកនាំដោយក្រុមជនជាតិដើម ដែលប្រែទៅជាអំពើហិង្សាកាន់តែខ្លាំងឡើង ទោះបីជាមានបម្រាមគោចរដោយយោធាក៏ដោយ៕