សម្តេចតេជោប្រកាសយកក្រុមហ៊ុនស៊ិនទ្រីមកគ្រប់គ្រងជារបស់រដ្ឋ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសយកក្រុមហ៊ុនស៊ិនទ្រី មកគ្រប់គ្រងជារបស់រដ្ឋ ទាំងរបស់របរទាំងអស់ ដើម្បីដាក់ដេញថ្លៃ ត្រូវកែប្រែរឿងបញ្ហាសំរាម ដោយសារតែកន្លងមកក្រុមហ៊ុនមួយនេះបានរងនូវការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា នឹងមានការរៀបចំឲ្យមានជាតំបន់សម្រាប់ប្រមូលសំរាម ហើយប្រកាសដេញថ្លៃដែលធ្វើយ៉ាងនេះយើងនឹងអាចមានលទ្ធភាពក្នុងការប្រមូលសំរាម ខណៈដែលបញ្ហាសម្រាមកាន់តែច្រើនឡើងៗ នាពេលបច្ចុប្បន្ននេះ។
សម្តេចប្រកាសបែបនេះនៅក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ បៀលប្រាយ នាព្រឹកថ្ងៃទី២២ ខែតុលានេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕