បុរាណចិន៖ប្រសិនបើអ្នកមានមានអារម្មណ៍ថាសម្ពាធឈាមឡើងខ្ពស់ខុសធម្មតា ដែលអាចបណ្តាលមកពីការជក់បារី ការសេពគ្រឿងស្រវឹង ភាពធាត់ជ្រុល បរិភោគម្ហូបអាហារប្រៃជ្រុល ស្ត្រេស និងជាពិសេសទម្លាប់នៃការ ញ៉ាំអាហារច្រើនជ្រុលលើសពីសេចក្តីត្រូវការរបស់រាងកាយ។
មានវិធីសាមញ្ញតាមក្បួនបុរាណចិនមួយបែបដែលអាចជួយសម្រួល ដល់អាការឈាមរត់មិនប្រក្រតីរបស់អ្នកបាន។
ខាងក្រោមនេះជាវិធីដែលអាចកាត់បន្ថយសម្ពាធឈាមរបស់អ្នក តាមធម្មជាតិដែលដកស្រង់ពីក្បួនបុរាណចិន៖
១.យកម្រាមដៃរបស់អ្នកមកឈ្លីថ្នមៗត្រង់ចំនុចចាប់ពីក្រោមទងត្រចៀក រ ហូតដល់ពាក់កណ្តាលនៃ ខ្អឹងដងកាំបិត។ ធ្វើដូច្នេះនៅក្រោមត្រចៀកទាំងសងខាងប្រហែលជា ១០ ដង។
២.យកម្រាមដៃរបស់អ្នកមកឈ្លីថ្នមៗ ឬ ម៉ាស្សាថ្នមត្រង់ចំនុចចាប់ពីទងត្រចៀករហូតដល់ចុងច្រមុះ។ ធ្វើដូចនេះទាំងសងខាងប្រហែលជា ១ នាទី។ ការព្យាបាលតាមបែបបុរាណរបស់ចិននេះគឺមានប្រសិទ្ធភាពខ្លាំងណាស់ ក្នុងការបញ្ចុះសម្ពាធឈាម របស់អ្នក។
សូមប្រីយមិត្តសាកល្បង មិនចំពោះតែពេលដែលអ្នកមានអារម្មណ៍ថាតានតឹងនោះឡើយ ហើយប្រសិនបើអ្នកមានអាយុច្រើន អ្នកគួរតែសាកល្បងធ្វើតិចមួយថ្ងៃឲ្យបាន២-៣លើក លោកអ្នកប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយជាមិនខានឡើយ៕