ក្រសួងការងារប្រកាសថ្ងៃឈប់របស់កម្មករនិយោជិតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីថ្ងៃឈប់សម្រាករបស់កម្មករនិយោជិតទាំងអស់ដោយមានប្រាក់ឈ្នួលក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ខាងមុខនេះ រយៈពេល០៤ថ្ងៃ គឺថ្ងៃទី១០-១១-១២ និងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ជំនួសឲ្យថ្ងៃទី១០ ដែលត្រូវចំថ្ងៃអាទិត្យ៕