កូនបង្កើត​កាប់​ឪពុក​រងរបួស​ធ្ងន់ ​​រឿង​ចែក​ដីធ្លី​ឲ្យ​កូន​មិន​ស្មើ​គ្នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 October, 2019 ក+ ក-

ខេត្ត​ប៉ៃលិន ៖ មាន​ករណី​ហិង្សា​ក្នុង​គ្រួ​សារបាន​កើតឡើង​កាលពី​រសៀល​ម្សិលមិញ បណ្តាល​ឲ្យ​បុរស​ម្នាក់​ជា​ឪពុក​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​គេ​ប្រញាប់​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​ឈ្លោះប្រកែក​គ្នា​តិចតួច​ពី​រឿង​ដីធ្លី ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ជា​កូន​កាប់​ប្រហារ បណ្តាល​ឲ្យ​រងរបួស​តែម្តង។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ ​និង​៥០​នាទី​ល្ងាច ថ្ងៃទី​២៩ ខែតុលា​នេះ នៅ​ចំណុច​អូរ​ខ្យង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បណ្តាល ឲ្យ​ឪពុក​រងរបួស​ធ្ងន់ ចំ​ថ្ងាស​រយះ​សាច់ដុំ​ដៃស្តាំ ប្រអប់​ដៃស្តាំ និង​ភ្លៅ​ស្តាំ។​

ចំណែក​ជនសង្ស័យ​ជា​កូនបង្កើត​ឈ្មោះ ភឹ​ក ភ័​ណ្ឌ អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ ភូមិ​វត្ត​សង្កាត់​ប៉ៃលិន ។​ ជនរងគ្រោះ​មានឈ្មោះ ថា​ន់ ផន អាយុ​៧៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន (​ត្រូវជា​ឪពុក​បង្កើត​) ។

​តាម​ព័ត៌មាន​ទទួលបាន​ករណី​ខាងលើនេះ​កើតឡើង​ដំបូង​ពី​ជម្លោះ​ពាក្យសំដី​រឿង​ចែក​ដីធ្លី​ឲ្យ​កូន​មិន​ស្មើគ្នា​បង្ក​ឲ្យ​ជនសង្ស័យ​មាន​កំហឹង ហើយដោយ​ជនសង្ស័យ​ជា​អ្នកញៀន​ថ្នាំ​ផង​នោះ​ក៏​ហ៊ាន​ទាញ​កាំបិត​កាប់​ប្រហារ​ឪពុក​តែម្តង។ ប៉ុន្តែ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ផងដែរ៕