ភ្នំពេញ៖អង្គភាពប្រឆាំងអំពើរពុករលួយបានប្រកាសឲ្យដឹងថា ក្នុងខែមិថុនា ឆ្នាំ២០១៥ អង្គភាពបានទទួលពាក្យបណ្តឹងចំនួន ៨៤ ករណី ដែលក្នុងនោះមាន ៣៩ ជាពាក្យប្តឹងអនាមិក ។ទាក់ទងពាក្យបណ្តឹងនេះអង្គភាពប្រឆាំងអំពើរពុករលួយបានស្នើសុំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ ធ្វើការស៊ើប អង្កេត ករណីមួយចំនួនជាចំហរ ដោយមានការចូលរួម ពីម្ចាស់បណ្តឹង និងអ្នកសារ ព័ត៌មានផងដែរ។
ផែនការរបស់អង្គភាពប្រឆាំងអំពើរពុករលួយលើពាក្យបណ្តឹង ស្តីពីសកម្មភាពពុករលួយបានធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ លោកឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានឲ្យដឹងថាក្នុងពាក្យប្តឹង ៨៤ ករណីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយតបទៅម្ចាស់សាម៉ី បានចំនួន ៨២ ករណី។
ការដោះស្រាយពាក្យប្តឹង របស់់អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើឡើងក្នុងពេលភ្លាមៗ មួយថ្ងៃ បន្ទាប់ពីទទួលបានពាក្យប្តឹង ដោយបានអញ្ជើញ ម្ចាស់បណ្តឹងចូលរួម ស្តាប់ការវិភាគ ហើយទទួលបានការកោតសសើរ ពីសំណាក់ម្ចាស់បណ្តឹង លើចំណាត់ការរបស់អង្គភាព។
នៅក្នុងកិច្ចប្រជុំប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនសមាជិក ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នូវករណីមួយចំនួន រាប់ទាំងករណីលោក ហាយ ស៊ីន មេឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុងដែលចាប់បញ្ជូនតៅតុលាការពីបទពុករលួយផងដែរ៕ ខ ម