ប៉ាគីស្ថាន ៖ មន្ត្រីប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦៥នាក់ស្លាប់ និងរងរបួសជាច្រើននាក់ បន្ទាប់ពីរថភ្លើងមួយខ្សែត្រូវបានភ្លើងឆាបឆេះ នៅភាគខាងកើតប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមប្រភពពី CGTN។
យោងតាមអាជ្ញាធរផ្លូវដែកប៉ាគីស្ថានលោក Sheikh Rashid Ahmed បានប្រាប់ទូរទស្សន៍ Geo ថា គ្រោះអគ្គិភ័យដ៏អាក្រក់នេះបានកើតឡើង ដោយសារតែការផ្ទុះធុងហ្គាសដែលអ្នកដំណើរម្នាក់ បានយកតាមខ្លួន។ អាជ្ញាធរថា នៅពេលកើតហេតុ ដោយសារតែភាពភ័យខ្លាច អ្នកដំណើរមួយចំនួនបានសម្រេចចិត្តលោតចេញពីរថភ្លើងតែម្តង។
គួរបញ្ជាក់ថា រថភ្លើងខាងលើស្ថិតក្រោមកម្មសិទ្ធិក្រុមហ៊ុន Tezgam Express ដែលគ្រានោះវាមានគោលដៅធ្វើដំណើរពីទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន ឆ្ពោះទៅកាន់ទីក្រុង Rawalpindi នៃខេត្ត Punjab នៅភាគខាងកើត។ ទូរថភ្លើងយ៉ាងហោច ចំនួន៣កំណាត់បានរងការឆាបឆេះ៕