ភ្នំពេញ ៖ តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងខែតុលា ឆ្នាំ២០១៩ CDC បានអនុម័តឲ្យដំណើរការគម្រោងវិនិយោគថ្មីចំនួន១៩គម្រោង ដែលសរុបទុនវិនិយោគមានជាង១២០លានដុល្លារអាមេរិក។
CDC បញ្ជាក់ថា គម្រោងវិនិយោគថ្មីៗទាំង១៩នោះរួមមាន៖
១៖ ក្រុមហ៊ុន SUNRISE FASHION (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ និងស្រោមពូក ដែលមានទីតាំងវិនិយោគ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៥៥កន្លែង។
២៖ ក្រុមហ៊ុន YONG LI HUA DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមដៃ មួក និងកាបូបយួរដៃ ដែលមានទីតាំងវិនិយោគស្ថិត នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៨កន្លែង។
៣៖ ក្រុមហ៊ុន GOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មួក កន្សែង និងស្រោមដៃ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៤១០កន្លែង។
៤៖ ក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤៩១កន្លែង។
៥៖ ក្រុមហ៊ុន DI SETA (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ (កន្សែងបង់ក មួក ស្រោមដៃ ស្រោមជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌបម្រើក្នុងផ្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ៧ សួនឧស្សាហកម្មវឌ្ឍនៈ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,១៤៣កន្លែង។
៦៖ ក្រុមហ៊ុន M.H.K.Y Manufactures CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ និងម៉ូតូកង់បី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១កន្លែង។
៧៖ ក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។
៨៖ ក្រុមហ៊ុន BRIDGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារបម្រើឲ្យ វិស័យសំណង់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧១កន្លែង។
៩៖ ក្រុមហ៊ុន HONGFAXIANG INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងផ្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៥២៧កន្លែង។
១០៖ ក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកដបប្លាស្ទីក គំរបដបប្លាស្ទីក និងផ្លាកសញ្ញាបិទលើដបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្ទះលេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៣កន្លែង។
១១៖ ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD គម្រោងបង្កើតរោងចក្រផលិតចំណីសត្វ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៣៤កន្លែង។
១២៖ ក្រុមហ៊ុន ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ២៧.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៣កន្លែង។
១៣៖ ក្រុមហ៊ុន Cordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើអំពីប្លាស្ទិក និងគ្រឿងបន្ទាប់បន្សំរបស់ម៉ូទ័រ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគប្រមាណ ១.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៦កន្លែង។
១៤៖ ក្រុមហ៊ុន Zhejiang Hengsen Furniture CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៦៦កន្លែង។
១៥៖ ក្រុមហ៊ុន Great Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតផលិតផលទូផ្ទះបាយ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥កន្លែង។
១៦៖ ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទ្វា និងបង្អួចធ្វើអំពីអាលុយមីញ៉ូម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២កន្លែង។
១៧៖ ក្រុមហ៊ុន Forda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥៧កន្លែង។
១៨៖ ក្រុមហ៊ុន Huakang Packaging Technology CO.,LTD. គម្រោងបង្កើតរោងចក្រផលិតថង់ផ្លាស្ទិក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ៩.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៤កន្លែង។
១៩៖ ក្រុមហ៊ុន F.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង៕