ភ្នំពេញ៖ កែវ ស្រីនាង តារាសម្តែងដែលនិយមភាពសិចស៊ី បានប្រកាសជាសាធារណៈថា នាងហ៊ានថតរូបអាក្រាតសម្តែងភាពស្រើបស្រាលបាន១០០% ឲ្យតែមានអ្នកហ៊ាន
ផ្តល់តម្លៃខ្លួន១លានដុល្លារអាមេរិក និងខ្មែរយើងអាចទទួលយកបាន។
តារាសម្ដែងស្រី អ្នកនាង កែវ ស្រីនាង គឺជាតារាស្រីមួយដួង ដែលនិយមការតុបតែងខ្លួន ស្លៀកពាក់សិចស៊ី បញ្ចេញសាច់សខ្ចី មិនចាញ់តារាស្រីវ័យក្មេងឯទៀតនោះ ថ្មីៗនេះ មានការភ្ញាក់ផ្អើលនិងមិនគួរឲ្យជឿមួយបានកើតឡើងចំពោះនាង ខណៈតារាស្រីរូបនេះ បានប្រកាសបើកចំហជាសាធារណៈថា នាងហ៊ានសម្ដែង ឬថតស្រាតបាន បើសិនជានិយាយត្រូវថ្លៃគ្នា ជាមួយអ្នកដែលចង់ឲ្យនាងធ្វើបែបនេះ។
នេះជាការឆ្លើយតបទៅនឹងសំនួររបស់សារព័ត៌មានក្នុងស្រុកមួយ នាឱកាសចូលរួមពិធីសម្ពោធដាក់បញ្ចាំងរឿង “ក្រមុំសៅកែ” នៅរោងភាពយន្តប្លាទីនៀម ក្នុងផ្សារទំនើបសូរិយាកាលពីពេលថ្មីៗកន្លងមកនេះ តារាសម្ដែងកូនមួយកែវ ស្រីនាង បាននិយាយមិនញញើតមាត់ថា នាងពិតជាហ៊ានថត បើឲ្យតម្លៃខ្លួនដល់កម្រិតដែលនាងចង់បាន គឺតម្លៃខ្លួន១លានដុល្លារ សហរដ្ឋអាមេរិក នាងនឹងថតភ្លាម។
តារាសម្ដែងស្រីនាង បាននិយាយទៀតថាវាគ្មានបញ្ហានោះទេ បើឲ្យថតស្រាត ១០០ភាគរយក៏បានដែរ ឲ្យតែខ្សែភាពយន្តនោះ ខ្មែរយើងទទួលយកបាន ហើយខាងក្រសួងវប្បធម៌សិល្បៈអនុញ្ញាតឲ្យដាក់បញ្ចាំង នាងអាចថតឲ្យបាន។កែវ ស្រីនាងបន្តថា នាងពិតជាហ៊ានថតឈុតសិចស៊ីស្រើបស្រាល និងស្រាតននលគកពិតមែន ឲ្យតែហ៊ានឲ្យតម្លៃខ្លួននាងខ្ពស់។ ប៉ុន្តែយ៉ាងណាមិញគេនៅពុំទាន់ដឹងនៅឡើយទេថា តើនៅថ្ងៃខាងមុខនឹងមានផលិតកម្មក្នុងស្រុកណាមួយហ៊ានចំណាយទុន ខ្ទង់១លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីជួលតារាសម្ដែងរួបនេះទៅថត ឬមួយយ៉ាងណានៅនោះទេ!
សម្លេងសារព័ត៏មានសេរី នៅរសៀលថ្ងៃទី០៣ ខែកក្កដានេះ នៅមិនទាន់អាចទំនាក់ទំនងដើម្បីសុំការបកស្រាយបន្ថែមឲ្យកាន់តែ ច្បាស់ជុំវិញការលើកឡើងខាងលើពីសំណាក់អ្នកនាង កែវ ស្រីនាង បាននៅឡើយទេ៕