ខេត្តកណ្តាល ៖ ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងមន្រ្តីអប់រំ មន្រ្តីសុខាភិបាល និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ដើម្បីផ្សព្វផ្សាយអំពីការអប់រំ និងវិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដោយមានអ្នកចូលរួមសរុបចំនួន ២៨៣នាក់ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
លោក ម៉ម ប៊ុននាង បានជម្រាបជូនមន្ត្រី និងអាជ្ញាធរស្រុកអំពីការងារអភិវឌ្ឍន៍ និងរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសជាតិ និងផ្តល់នូវព័ត៌មានថ្មីៗដែលកើតឡើកក្នុងពេលបច្ចុប្បន្ន ទាំងនៅក្នុង ប្រទេស និងក្រៅប្រទេស។ ជាពិសេស ត្រូវទប់ស្កាត់ឲ្យបាននូវការធ្វើចររាចរណ៍ ឱសថក្លែង ក្លាយការបើកគ្លីនិក ឬកន្លែងលក់ថ្នាំពេទ្យដោយគ្រូពេទ្យដែលគ្មានជំនាញច្បាស់លាស់ បញ្ហាក្មេងទំនើង ការទិញ-លក់ ព្រមទាំងចូលរួមទប់ស្តាត់ឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន និងបទល្មើសផ្សេងៗនៅតាម មូលដ្ឋានរបស់ខ្លួន។
លោកក៏បាននាំយកថវិកាចែកជូនមន្រ្តីអប់រំ និងមន្រ្តីសុខាភិបាល ស្រុកកណ្តាលស្ទឹង ចំនួន២៨៣នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា ៣០.០០០រៀល ដែលបានចំណាយ ថវិកា សរុប ១២.៩៩០.០០០រៀល។
នារសៀលថ្ងៃដដែល លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន១៧៨នាក់ ស្ថិតក្នុងឃុំត្រពាំងវែងស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។ ជាការឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តម បានផ្តល់ថវិកាចំនួន៣០០០$ (ពីរពាន់ប្រាំបីរយដុល្លា) ដើម្បីជួសជុលផ្លូវដែលទទួលរងការខូចខាតឱ្យមានសភាពល្អប្រសើឡើងវិញ និង ផ្តល់ថវិកាដល់ប្រជាពលរដ្ឋចូលរួមក្នុងកម្មវិធីដោយក្នុងម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀលដែល ចំណាយ ថវិកាសរុបចំនួន១១.២៣៩.០០០រៀល។ បន្តមក លោក ម៉ម ប៊ុននាង បានអញ្ជើញជួបសំណេះ សំណាល និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាចំនួន៣៣នាក់ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ៥០គីឡូ សារ៉ុង ០១ ភួយ០១ មី០១កេស ទឹកស៊ីអ៊ីវ០១យួរ និងទឹកត្រី០១យួរ ដែល ចំណាយថវិកាចំនួន ៥.៣៧៩.០០០រៀល៕