ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ មានទូកចូលរួមប្រណាំងកើនជាងឆ្នាំមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2019 ក+ ក-

ភ្នំពេញ ៖ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ូ ជុំសេរី ទូកដែលចូលរួមប្រកួតប្រជែងដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៩នេះ មានចំនួនប្រមាណជិត៣០០ទូក គឺកើនជាងឆ្នាំមុន។

លោកអនុរដ្ឋលេខាធិការបន្តថា ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ដែលមានចំនួន២៩៧ទូក កើនឡើងចំនួន៧៩ទូក ខណៈឆ្នាំមុនមានតែ២១៨ទូកប៉ុណ្ណោះ។ លោកបញ្ជាក់ថា ទូកដែលចូលរួមទាំង២៩៧ទូកនេះ គឺមកពីខេត្តក្រុងចំនួន១៩ ហើយស្ថាប័នរដ្ឋចំនួនក៏បានបញ្ជូនទូកមកចូលរួមផងដែរ មានដូចជា ៖ ក្រសួងការពារជាតិ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទីស្តីគណៈរដ្ឋមន្រ្តី។

លោកបន្តទៀតថា ក្នុងចំណោមទូកទាំង២៩៧ទូកនេះ មានកីឡាករ កីឡាការិនីប្រមាណជាង១ម៉ឺន ៩ពាន់នាក់ដែលមានការខុសគ្នាតិចតួចប៉ុណ្ណោះ។ ដោយឡែកសម្រាប់ស្នាក់នៅសាលារាជធានីភ្នំពេញបានរៀបចំនៅជុំគ្នាទាំងអសើ នៅមជ្ឈមណ្ឌល OCIC ទីក្រុងរណបជ្រោយចង្វា៕