ខេត្តកំពង់ចាម ៖ កូនប្រុសអក្តញ្ញូម្នាក់ព្រោះតែខឹងឪពុកម្តាយស្តីបន្ទោសច្រើនពេកក៏ខឹងចិត្តរហូតដុតផ្ទះរួមនិងទ្រព្យសម្បិត្តឆេះអស់គ្នានសល់។
លោក ប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់បានអោយដឹងថា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង៨ និង៣០នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម្លូ ស្រុកស្ទឹងត្រង់បានទទួលពាក្យបណ្តឹងពីឈ្មោះសឿន រី ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ ទីលំនៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានប្តឹងថា នៅថ្ងៃទី៥ ខែវិច្ឆិកា វេលាម៉ោង២២ និង៣០នាទី មានឈ្មោះ រី ម៉េងហុង ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ (ត្រូវជាកូនបង្កើត) បានដុតផ្ទះរបស់គាត់ដែលមានទំហ៊ំ៤មគុណ៦មបណ្តាលអោយឆេះខូចខាតទាំងស្រុងរួមនិងទ្រព្យសម្បត្តិនៅក្នុងផ្ទះមានឯកសារអត្រានុគោលដ្ឋានមួយគ្រួសារ,សំលៀកបំពាក់មួយចំនួន,អង្ករមួយបេ,ស្រូវពួជមួយបេ,ម៉ូតូចាស់01គ្រឿង និងប្រាក់រៀលចំនួន១.៥០០.០០០(មួយលានប្រាំសែន រៀល)។
លោកអធិការបន្តថាក្រោយពីបានទទួលបណ្តឹងភ្លាមបានចាត់កំលាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដោយមានការសហការជា មួយដោយកំលាំងនគរប៉ុស្តិ៍អូរម្លូបានចុះទៅដលកន្លែងកើតហេតុធ្វើការពិនិត្យ
ស្រាវជ្រាវនៅជុំវិញហេតុដែលកើតឡើងនឹងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រី ម៉េងហុង យកទៅសាកសួរនឹងចងក្រងសំណុំរឿងតាមនីតិវិធី។ ប៉ូលិសបានបញ្ជាក់់ថា ជនសង្ស័យមានជំងឺផ្លូវចិត្ត ហើយខឹងនឹងឪពុកម្តាយរបស់ខ្លួនទើបដុតផ្ទះ៕ ដោយ ៖ សុផល