​គ្រោះ​រញ្ជួយ​ដី​ ៥.៩ រិច​ទ័​រ​នៅ​អ៊ីរ៉ង់ សម្លាប់​មនុស្ស​​៣​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 November, 2019 ក+ ក-

អ៊ីរ៉ង់ ៖ យ៉ាងហោចណាស់​មាន​មនុស្ស ៣ នាក់​បាន​ស្លាប់​និង ២០ នាក់​ផ្សេងទៀត​រងរបួស​នៅពេលដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត​៥.៩​រិច​ទ័​រ​បាន​វាយប្រហារ​ភាគ​ពាយព្យ​អ៊ីរ៉ង់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ ​នេះ​បើ​យោងតាម​ប្រភពពី​សាត​ព័​ត៌​ចិន CGTN ។​

​គ្រោះ​រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​លើ​តំបន់ Tark នៅ​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​អ៊ីរ៉ង់​នៃ​ខេត្ត Azarbaijan នៅ​ម៉ោង ២​និង​១៧​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ម៉ោង​ក្នុងស្រុក​នៅ​ថ្ងៃ​សុក្រ គ្រោះ​រញ្ជួយ​ដី​នេះ​ជម្រៅ ២ គីឡូម៉ែត្រ​៕