ភ្នំពេញ ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០១៩ នេះមានទូកចូលរួមសរុប ២៩៧ ទូកមកពីបណ្តាលខេត្តនិងស្ថាប័ននានារបស់រដ្ឋផ្សេងៗគ្នា បានធ្វើការប្រកួតប្រណាំងគ្នារយៈពេល ៣ ថ្ងៃបញ្ចប់ទៅដោយបរិបូរណ៍។
ទូកដែលមានល្បឿនលឿនជាងគេប្រចាំឆ្នាំ ២០១៩៖
-១) សារាយតេជោសែនជ័យ មកពីខេត្តកណ្ដាល លេខទូក ២២២ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ និង ២៦ វិនាទី
-២) សម្តេចវិបុលបញ្ញាបារមីមានជ័យ មកពីខេត្តតាកែវ លេខទូក ២២៣ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៣៣ វិនាទី
-៣) គិរីវង្សសុខសែនជ័យ មកពីខេត្តតាកែវ លេខទូក ២៣២ ចំណាយថេរលាសរុប ៣ ថ្ងៃគឺ ៣០ នាទីនិង ៤៨ វិនាទី។
ទូកដែលមានសោភ័ណភាពស្អាតជាងគេប្រចាំឆ្នាំ ២០១៩៖
-១) ក្អែកសតេជោសែនជ័យ មកពីរាជធានីភ្នំពេញ លេខទូក ១៦២
-២) នរិន្ទរង្សីស្រីសពិជ័យចិត្របុត្រ មកពីខេត្តបាត់ដំបង លេខទូក ១៣០
-៣) សុវណ្ណរាជសីហបារមីបន្ទាយមហានគរ មកពីខេត្តបន្ទាយមានជ័យ លេខទូក ២២៨។
បញ្ជាក់ដែរថា ទូកចូលរួមសរុប ២៩៧ សរុបទាំងអស់ ២៥ ស្ថាប័នតិចជាងឆ្នាំមុនចំនួន ១ទូក។ ទូកអុំបុរសមាន ១៦៧ទូក អូកអុំនារីមាន ១ទូក ទូកចែវបុរសមាន ៣០ទូក ទូកចែវនារីមាន ២ទូក ទូកខ្នាតអន្តរជាតិបុរស ៩៥ទូក ទូកខ្នាតអន្តរជាតិនារី ២ទូក ដែលមានអ្នកកីឡាករ កីឡាការិនី សរុប ១៩,២១៤នាក់៕