ក្រសួងសុខាភិបាល ៖ បុណ្យអុំទូក៣ថ្ងៃ ពលរដ្ឋមកទទួលសេវាថែទាំសុខភាពជិត២ម៉ឺននាក់
ភ្នំពេញ ៖ រយៈពេល៣ថ្ងៃនេះ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋ សរុបចំនួន១៨០៨៩នាក់ (ស្រី ចំនួន៥២២០នាក់) បានទទួលសេវាពិនិត្យព្យាបាលនៅតាមទីតាំងចំនួន១២កន្លែង និងក្រុមរថយន្តគិលានសង្រ្គោះចំនួន៦៨គ្រឿង ដែលបានដាក់ឲ្យបម្រើការនៅតាមគោលដៅកំណត់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ពលរដ្ឋជិត២ម៉ឺននាក់នេះ មានបញ្ហាដូចជា ៖ ផ្តាសាយ ហៀរសំបោរ គ្រុនក្តៅ រាគរូស និងរាគមួល ខ្យល់ចាប់ ឈឺក្បាល ចុក អស់កម្លាំង និងមានអាការៈរោគផ្សេងៗទៀតជាដើម៕
ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល