កម្ពុជាបញ្ចប់សុពលភាពលិខិតឆ្លងដែនក្រុមឧទ្ទាម សម រង្ស៊ី ចំនួន១២នាក់
ភ្នំពេញ ៖ កម្ពុជាបានធ្វើលិខិតទៅកាន់បណ្តាស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីជូនដំណឹង ពីការបញ្ចប់សុពលភាពលិខិតឆ្លងដែររបស់ជនដែលមានទោសចំនួន១២នាក់ដែលសុទ្ធសឹងជាក្រុមឧទ្ទាម សម រង្ស៊ី ហើយកំពុងរត់គេចខ្លួនទៅនៅក្រៅប្រទេស ដោយបាននិងកំពុងប្រើ ប្រាស់លិខិតឆ្លងដែនខ្មែរ ។
សូមជម្រាបថា សេចក្តីជូនដំណឹងខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមរយៈក្រសួងការបរទេសកម្ពុជា ។
ជនមានទោសដែលត្រូវបញ្ចប់សុពលភាពលិខិតឆ្លងដែនទាំង១២នាក់ នោះរួមមាន ៖ ១/ លោក អេង ឆៃអ៊ាង ២/ អ្នកស្រី មូរ សុខហួរ ៣/ លោក ហូរ វ៉ាន់ ៤/ លោក ឡុង រី ៥/ លោក សោ ចាន់ដេត ៦/ លោក គង់ សភា ៧/លោក វ៉ាន់ ណារិទ្ធ ៨/ លោក ដាង ចំរើន ៩/ លោក ញឹម គិមញុល ១០/ លោក ហេង ដាណារ៉ូ ១១/ លោក អ៊ីសា ឧស្មាន និង១២/ លោក ម៉ន ផល្លា៕