សិស្ស៥នាក់ស្លាប់ និងរបួសក្នុងករណីបាញ់ប្រហារនៅអនុវិទ្យាល័យមួយនៅក្នុងរដ្ឋ California
អាមេរិក ៖ យ៉ាងហោចណាស់សិស្សសាលាចំនួន២នាក់ ក្នុងនោះមានស្រីអាយុ១៦ឆ្នាំ និងប្រុសអាយុ ១៤ឆ្នាំត្រូវបានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ នៅឯអនុវិទ្យាល័យមួយនៅក្នុងរដ្ឋ California។
ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោង០៧ និង៣៨នាទី ម៉ោងក្នុងស្រុក នៅឯវិទ្យាល័យ Saugus នៅទីក្រុង Santa Clarita ភាគខាងជើងទីក្រុង Los Angeles នៅប៉ុន្មាននាទីមុនថ្ងៃបវេសនកាលចូលមកដល់។ ជនសង្ស័យភេទប្រុសអាយុ១៦ឆ្នាំម្នាក់ដែលបាញ់ខ្លួនឯងរងរបួសផងដែរ នោះត្រូវបានសមត្ថកិច្ចនាំទៅឃុំខ្លួន។
សូមជម្រាបថា សាលារៀននៅសហរដ្ឋអាមេរិកជាច្រើន បានអនុវត្តការធ្វើសមយុទ្ធទប់ស្កាត់ការបាញ់ប្រហារ ដ៏សកម្មនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅទូទាំងប្រទេស៕