ពន្ធនាគារព្រៃស ទទួលបានអគាថ្មីទំនើប ខណៈចំនួនអ្នកជាប់ឃុំកាន់តែចង្អៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 November, 2019 ក+ ក-

ភ្នំពេញ ៖ គម្រោងសាងសង់អគារថ្មីទំនើប សម្រាប់បំពេញបន្ថែមឲ្យពន្ធនាគារព្រៃស នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរដោយក្រុមហ៊ុន គន្ធ រីខុន ហូលឌីង និងបាន រៀបចំធ្វើពិធីប្រគល់ជូនអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ កាលពីថ្ងៃសុក្រ ចុង សប្តាហ៍នេះ។

សូមជម្រាបថា ពន្ធនាគារព្រៃសគម្រោងថ្មីស្ថិតនៅ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានី ភ្នំពេញ ដែលបានសាងសង់ដោយក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ជាក្រុមហ៊ុនដែលបានទទួលសិទ្ធិ សាងសង់ជាផ្លូវការពីក្រសួងមហាផ្ទៃ។ការសាងសង់អាគារថ្មីបន្ថែមនៅក្នុងពន្ធនាគាព្រៃ ស នាពេល នេះ គឺស្ថិតនៅក្នុងគម្រោងរំលែកអ្នកជាប់ឃុំ កុំឲ្យចង្អៀតណែន ដែលអាចនាំឲ្យប៉ះពាល់ ឬបង្ក ហានិភ័យច្រើនយ៉ាងដល់អ្នកទោស។

ក្នុងពិធីប្រគល់ និងទទួល នេះដែរ គេឃើញមានថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក ដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, ឧត្តមអគ្គានុរក្សលោក ឈន សាណាត និងមន្ត្រីអ្នកមុខ អ្នកការជាច្រើនរូបទៀតផងដែរ៕